សុវណ្ណ រ៉ាផា ធ្វើ​ខួប ១៧ ឆ្នាំ មាន​អ្នក​នៅ​ពីក្រោយ

“ចាស​បង ខ្ញុំពិតជា​មាន​អ្នក​ឧបត្ថម្ភ​នៅ​ពី​ក្រោយ​មែន​ក្នុង​កម្មវិធី​យប់​នេះ។”  នេះ​ជា​ការ​រៀបរាប់​ប្រាប់ Sabay របស់​តារា​សម្ដែង​ស្រី​ទើប​ទទួល​បាន​តំណែង​តួឯក​បន្តបន្ទាប់ សុវណ្ណ រ៉ាផា ដែល​​រៀបចំ​កម្មវិធី​ខួប​គម្រប់​វ័យ ១៧ ឆ្នាំ​កាលពី​យប់​ថ្ងៃ ១៨ ខែ មីនា នេះ។

 

សុវណ្ណ រ៉ាផា ធ្វើ​ខួប ១៧ ឆ្នាំ មាន​អ្នក​នៅ​ពីក្រោយ

 

រ៉ាផា បាន​បន្ត​ឲ្យ​ដឹង​ថា ​អ្នក​ដែល​នៅ​ពីក្រោយ​ការ​រៀបចំ​ថ្ងៃ​ពិសេស​នេះ​គឺ​លោក​ឪពុក​ម្ដាយ​បង្កើត​របស់​នាង​ជា​អ្នក​ចាត់ចែង និង​ចំណាយ​ទាំងអស់​គ្មាន​អ្នកណា​ទៀត​ឡើយ។ រីឯ​ការ​ចំណាយ​តារា​ស្រី​វ័យ​ក្មេង​រូប​នោះ​បាន​បញ្ជាក់​ថា ​ប្រហែល​ជា​ជាង ១ ពាន់​ដុល្លារ​អី​តែ​ប៉ុណ្ណោះ។ នេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយ​ដែល​តារា​សម្បុរសណ្ដែកបាយបាន​ធ្វើ​ខួប ដើម្បី​​គឺ​​ដើម្បី​ជួបជុំ​អ្នក​សិល្បៈ​ដូចគ្នា។

 

សម្រាប់​កាដូ​វិញ​ក្មួយ​ស្រី​តារា​សប្បុរសធម៌ សាវីន ហ្វីលីព រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ទោះ​អ្នក​មាន​គុណ​ទាំងពីរ​ជូន​អ្វី​ ក៏​នាង​សប្បាយ​ចិត្ត​ក្នុង​ការ​ទទួល​ដែរ​ព្រោះ​បង្ហាញ​ពី​ការ​ស្រលាញ់​យ៉ាង​ជ្រាលជ្រៅ​របស់​ឪពុក​ម្ដាយ​ចំពោះ​នាង៕

 

សុវណ្ណ រ៉ាផា ធ្វើ​ខួប ១៧ ឆ្នាំ មាន​អ្នក​នៅ​ពីក្រោយ

 

   សុវណ្ណ រ៉ាផា ធ្វើ​ខួប ១៧ ឆ្នាំ មាន​អ្នក​នៅ​ពីក្រោយ

 

សុវណ្ណ រ៉ាផា ធ្វើ​ខួប ១៧ ឆ្នាំ មាន​អ្នក​នៅ​ពីក្រោយ

 

សុវណ្ណ រ៉ាផា ធ្វើ​ខួប ១៧ ឆ្នាំ មាន​អ្នក​នៅ​ពីក្រោយ

 

អត្ថបទ៖ទ្រី រ៉ាវី