ទៅ​មើល​គំរូ​អនាគត​នាវា​ល្បាត​ថ្មី​នា​ថ្ងៃ​អនាគត​ឈ្មោះ​ថា Ghost មាន​អ្វី​ប្លែក​ខ្លះ

នាវា​ល្បាត​ថ្មី​មាន​ឈ្មោះ​ថា Ghost ដែល​មាន​ប្រវែង​ ១១,៥ ម៉ែត្រ នឹង​មាន​ស្លាប​សងខាង ៣,៦ ម៉ែត្រ​ នឹង​ក្លាយ​ជា​នាវា​ចម្បាំង​ជំនាន់​ថ្មី​របស់​ទ័ព​ទឹក​អាមេរិក​នៅ​ពេល​អនាគត។ Ghost អាច​បើក​ក្នុង​ល្បឿន ៦១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ទោះ​បី​ជា​មាន​រលក​កម្ពស់ ២,៤ ម៉ែត្រ​ក៏​ដោយ។ នាវា​ល្បាត​ Ghost ផលិត​ដោយ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​អាមេរិក​ ឈ្មោះ​ថា Juliet Marine Systems ដែល​មាន​លោក Greg Sancoff ជា​ស្ថាបនិក។

 

លោក Greg Sancoff ជា​ស្ថាបនិក និង ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទទួល​បន្ទុក​ការ​ផលិត​បាន​ថ្លែង​ថា​ នាវា​ល្បាត​ Ghost អាច​ធ្វើ​ប្រតិបត្តិការ​បាន​រហ័ស​នៅ​លើ​ផ្ទៃ​សមុទ្រ​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​នាវា​ល្បាត​ជំនាន់​មុន​របស់​ខ្លួន។ បើ​យោង​ទៅ​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន ក្នុង​ការ​ផលិត​នាវា​មួយ​គ្រឿង​អាច​ចំណាយ​ថវិកា​ដល់​ទៅ ១០ លាន​ដុល្លារ​ឯណោះ។ ចំណែក គេហទំព័រ Business Insider វិញ​ចុះ​ផ្សាយ​ថា​នាវា​ល្បាត Ghost គឺ​ស្ថិត​នៅ​ក្នុង​ល្បែង​ផ្លាស់​ប្តូរ​សព្វាវុធ​កំពូលៗ​ទាំង ១៩ ប្រចាំ​សតវត្ស​ទី ២១។

 

ទៅ​មើល​គំរូ​អនាគត​នាវា​ល្បាត​ថ្មី​នា​ថ្ងៃ​អនាគត​ឈ្មោះ​ថា Ghost មាន​អ្វី​ប្លែក​ខ្លះ

 

ទៅ​មើល​គំរូ​អនាគត​នាវា​ល្បាត​ថ្មី​នា​ថ្ងៃ​អនាគត​ឈ្មោះ​ថា Ghost មាន​អ្វី​ប្លែក​ខ្លះ

 

ទៅ​មើល​គំរូ​អនាគត​នាវា​ល្បាត​ថ្មី​នា​ថ្ងៃ​អនាគត​ឈ្មោះ​ថា Ghost មាន​អ្វី​ប្លែក​ខ្លះ

 

ទៅ​មើល​គំរូ​អនាគត​នាវា​ល្បាត​ថ្មី​នា​ថ្ងៃ​អនាគត​ឈ្មោះ​ថា Ghost មាន​អ្វី​ប្លែក​ខ្លះ

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: dailymail.co.uk