មុននេះបន្តិច ផ្ទុះកង់រថយន្តក្នុងឃ្លំាងកងវិស្វកម្មស្លាប់១ របួសធ្ងន់២

រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានឲ្យដឹងជំហានដំបូងមកថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ ដោយសារផ្ទុះកង់រថយន្ត​នៅក្នុងឃ្លំាងកងវិស្វកម្មក្រសួងការពារជាតិ ។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២១ មីនា ២០១៦ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទំាង៣នាក់ បានដោះកង់រថយន្តដែលបែកយ៉ាន់យកទៅផ្សារ ខណៈនោះទំនងជាកង់រថយន្តឡើងកម្តៅខ្លំាង​បណ្តាល​ឲ្យ​ផ្ទុះប៉ើងទៅទល់នឹងដំបូលឃ្លំាង​ទំាងមនុស្សនិងកង់រថយន្ត ​និងស្លាប់អ្នកបើកបររថយន្តឈ្មោះ​ លី ប៊ុនហៀង​ អាយុ៤៧ឆ្នាំ ​មានទីលំនៅក្នុងស្រុកស្អាង ​ខេត្តកណ្តាល និង ទាហានវិស្វកម្ម​២នាក់​ទៀត​រងរបួសធ្ងន់ ​ម្នាក់ឈ្មោះ កឹម សូ អាយុ៤០ឆ្នាំ ​និង សេក ឌីណា ​អាយុ៤៧ឆ្នាំ ។

នៅពេលនេះ​ អ្នករបួសបានត្រូវបញ្ជូនទៅសង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យ ​ចំណែកជនរងគ្រោះដែលស្លាប់​កំពុងរៀបចំបញ្ជូន​ទៅឲ្យក្រុមគ្រួសារ​ធ្វើបុណ្យតាមប្រពៃណីជាតិ​នៅស្រុកកំណើត ៕

មុននេះបន្តិច ផ្ទុះកង់រថយន្តក្នុងឃ្លំាងកងវិស្វកម្មស្លាប់១ របួសធ្ងន់២
មុននេះបន្តិច ផ្ទុះកង់រថយន្តក្នុងឃ្លំាងកងវិស្វកម្មស្លាប់១ របួសធ្ងន់២
មុននេះបន្តិច ផ្ទុះកង់រថយន្តក្នុងឃ្លំាងកងវិស្វកម្មស្លាប់១ របួសធ្ងន់២
មុននេះបន្តិច ផ្ទុះកង់រថយន្តក្នុងឃ្លំាងកងវិស្វកម្មស្លាប់១ របួសធ្ងន់២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត