រថយន្តក្រុង បុកតូបលក់ដូរខ្ទេច តែសំណាងល្អ មិនគ្រោះថ្នាក់ ដល់អ្នកដំណើរ

បន្ទាយមានជ័យ៖ រថយន្តក្រុង ដឹកអ្នកដំណើរពីភ្នំពេញ មកប៉ោយប៉ែត មួយគ្រឿង បានបុកតូបលក់ដូរ ប្រជាពលរដ្ឋ នៅស្រុកថ្មគោល ខ្ទេចអស់ នៅម៉ោងប្រមាណ៤៖១០នាទី ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ តែសំណាងល្អគ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមាន អ្នកដំណើរឬក៏ប្រជាពលរដ្ឋ ណាម្នាក់រងរបួសនោះទេ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តក្រុងនេះ បានបុកតូបលក់ពងមាន់ និងលក់បង្អែមសៀម នៅមុខផ្សារគោលចាស់ ក្នុងស្រុកថ្មគោល នៅពេលទៀបភ្លឺ គ្រោះថ្នាក់នេះពិតជាសំណាងហើយ ដែលខូចខាតតែរថយន្ត និងតូបលក់ដូរ ឯអ្នកជិះក្នុងរថយន្ត ពុំមានអ្នកណាម្នាក់ រងរបួសនោះទេ៕

រថយន្តក្រុង បុកតូបលក់ដូរខ្ទេច តែសំណាងល្អ មិនគ្រោះថ្នាក់ ដល់អ្នកដំណើរ
រថយន្តក្រុង បុកតូបលក់ដូរខ្ទេច តែសំណាងល្អ មិនគ្រោះថ្នាក់ ដល់អ្នកដំណើរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត