ស្នងការនគរបាល ខេត្តក្រចេះ កសាងសំណុំរឿង ជនសង្ស័យលួច គោ-ក្របី របស់អ្នកស្រុក ភ្លាសយកសាច់លក់

ខេត្តក្រចេះ៖ កម្លាំងនគរបាលស្រុកចិត្របុរី នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៦នេះ បានចាប់បញ្ជូនខ្លួន ជនសង្ស័យក្នុងអំពើលួចគោ ក្របីរបស់អ្នកស្រុក ទៅភ្លាសយកសាច់លក់ ហើយបច្ចុប្បន្នកំពុង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីមានវិធានការ ក្រោយពីជននេះ​ បានធ្វើសកម្មភាពលួចគោឈ្មោល មួយក្បាល របស់អ្នកភូមិនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ. ខណៈកំពុងដឹកសាច់ ភ្លាសនោះត្រូវនគរបាល ចាប់បង្ក្រាបបានតែម្ដង។

បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ យ៉ាន់ ហ៊ៀង អធិការនគរបាលស្រុកចិត្របុរី បានឲ្យដឹងថា កាលពីថ្ងៃទី១៩មិនា ជននេះបានធ្វើសកម្មភាព លួចគោឈ្មោល របស់អ្នកស្រុកមួយក្បាល យកទៅភ្លាសយកសាច់ នៅខាងក្រោយឃុំថ្មី ស្រុកចិត្របុរីក្រចេះ។ ក្រោយពីការបាត់ អ្នកភូមិបានរាយការណ៍ មកនគរបាលស្រុក ហើយកម្លាំងនគរបាល បានចុះស្រាវជ្រាវ និងឆ្មក់ចាប់បាន ខណៈដែលរូបគេ កំពុងតែជិះម៉ូតូដឹកសាច់គោ ច្រកបេមានទំងន់ជិត១០០ គីឡូក្រាម៕

ស្នងការនគរបាល ខេត្តក្រចេះ កសាងសំណុំរឿង ជនសង្ស័យលួច គោ-ក្របី របស់អ្នកស្រុក ភ្លាសយកសាច់លក់
ស្នងការនគរបាល ខេត្តក្រចេះ កសាងសំណុំរឿង ជនសង្ស័យលួច គោ-ក្របី របស់អ្នកស្រុក ភ្លាសយកសាច់លក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត