ជាលើកទី២ សណ្ឋាគារ Borei Angkor Resort & Spa ចូលរួម ប្រារព្ធកម្មវិធី “មួយម៉ោង ដើម្បីភពផែនដី”

សៀមរាប៖ មិនខុសពីអ្វីដែលបានសន្យាកាលពីឆ្នាំមុន ឆ្នាំនេះ សណ្ឋាគារ Borei Angkor Resort & Spa បានប្រារឰកម្មវិធី មួយម៉ោងដើម្បីភពផែនដី ជាលើកទី២។ដោយផ្អែកលើស្មារតីខ្ពស់រួមជាមួយក្តីបារម្ភអំពីបម្រែបម្រួលអាកាសធាតុ កម្មវិធី “មួយម៉ោង ដើម្បីភពផែនដី” ក៏បានប្រារព្ធឡើងដើម្បីចូលរួម ចំណែក ក្នុងចលនាទប់ស្កាត់ បម្រែបម្រួល អាកាសធាតុពិភពលោក តាមរយៈការ ធ្វើការបិទភ្លើងអគ្គីសនី រយៈពេលមួយម៉ោង ទាំងក្នុង និងក្រៅ បរិវេណសណ្ឋាគារ។ 

មិនត្រឹមតែចូលរួមបិទភ្លើង រយៈពេលមួយម៉ោង ពីម៉ោង 8:30 ដល់ម៉ោង 9:30 យប់ សណ្ឋាគារក៏បាន ប្រារឰកម្មវីធី ពិសារភោជនីយអាហារសប្បុរសធម៌ ក្រោមពន្លឺភ្លើងទានមួយ ដែលមាន ឈ្មោះថា “Earth Hour Charity Candlelit Dinner” ដោយភ្ញៀវ ដែលអញ្ជើញចូលរួម អាចទទួលបានបទពិសោធន៍ទទួលទានអាហារ ដ៏ឈ្ងុយឆ្ងាញ់ ក្រោមពន្លឺភ្លើងទានដ៏ស្រទន់ និងរ៉ូមេនទិច អមដោយសំលេងពីរោះនៃ ការប្រគុំហ្គីតា ដោយមានការសម្តែងរបាំ ប្រពៃណីខ្មែរ ជាពិសេស គឺ របាំភ្លើងទៀនជូនទស្សនាផងដែរ។ដោយឡែក 100% នៃប្រាក់ចំនេញ ដែលទទួលបាន ពីការលក់សំបុត្រ ពិសាអាហារពេល
ល្ងាចមួយពេលនេះ នឹងត្រូវបានសណ្ឋាគារធ្វើការបរិច្ចាគ ជូនមន្ទីរពេទ្យកុមារ គន្ធបុប្ផា។ (ពត៌មានស្តីពីការបរិច្ចាគថវិកាជូនមន្ទីរពេទ្យ យ៉ាងណានោះ សូមរង់ចាំតាមដានជាបន្តទៀត)។ 

លោក វ៉ាន់ ដារា ជា Group Director នៃក្រុមហ៊ុន Innotality Group បានមាន ប្រសាសន៍ថា “វាជាការប្តេជ្ញាចិត្តរបស់សណ្ឋាគារ ក្នុងនាម សណ្ឋាគារយើង ជាសមាជិកនៃ ASEAN Green Hotels រាល់ការ ប្រតិបត្តការអាជីវកម្ម យើងតែងតែខិតខំធ្វើយ៉ាងណា អោយសម្មភាពរបស់យើង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តប្រកបដោយទំនួលខុសត្រូវ ក្នុងការចូសរួមសកម្មភាពផ្សេងៗដែលជាប្រយោជន៏ដល់សង្គម ដូចជាការចូលរួមប្រារឰកម្មវិធី មួយម៉ោងដើម្បីភពផែនដីនេះជាដើម ដែលសម្មភាពនេះ ចូលរួមគិតគូរដល់ការទប់ស្កាត់ បម្រែបម្រួលអាកាសធាតុ ការថែរក្សាបរិស្ថាន និងលំនឹងរបស់ ភពផែនដី។ យើងជឿជាក់យ៉ាងមុតមាំថា មនុស្សយើងម្នាក់ៗ សុទ្ធតែមានសក្កានុភាព ដើម្បីធ្វើអោយអាកាសធាតុ នៃភពផែនដី មានភាពប្រសើរឡើង ដូច្នេះយើងសូមជំរុញអោយមានការចូលរួម និងបន្តអនុវត្ត នូវរាល់ សកម្មភាពផ្សេងៗដើម្បីជាប្រយោជន៍ដល់ភពផែនដី និងដល់សង្គមជាបន្តទៀត។ សណ្ឋាគារយើង ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះភ្លៀវដែលបានចូលរួមយ៉ាងសកម្ម ធ្វើអោយកម្មវិធី “មួយម៉ោង ដើម្បីភពផែនដី” កាន់តែមានន័យព្រោះវាមិនត្រឹមតែជួយកាត់បន្ថយ ការប្រើប្រាស់ថាមពលអគ្គីសនី រយៈពេលមួយម៉ោងប៉ុណ្តោះទេ វាគឺជាអំពើ សប្បុរសធម៌ដ៏ថ្លៃថ្លា ចំពោះកុមារនៅមន្ទីរពេទ្យគន្ឋបុប្ជាផងដែរ”។
ជាគួរបញ្ជាក់អោយដឹងផងដែរ ថាក្រុមហ៊ុន Innotality Group ជាក្រុមហ៊ុនមេដែលគ្រប់គ្រង សណ្ឋាគារ Borei Angkor Resort & Spa សណ្ឋាគារ Lotus Blanc Resort និង សណ្ឋាគារ The Privilege Floor។ 

មួយម៉ោងដើម្បីភពផែនដី (Earth Hour) គឺជាចលនាពិភពលោកសម្រាប់ភពផែនដី ដែលត្រូវបាន រៀបចំឡើងដោយ អង្គការមូលនិធិ សកលសម្រាប់ធនធានធម្មជាតិ (WWF)។ កម្មវិធីនេះធ្វើ ឡើងរៀងរាល់ ឆ្នាំដោយ ជំរុញទឹកចិត្ត មនុស្សគ្រប់រូប សហគមន៍ គ្រួសារ និងស្ថាប័ននានា ចូលរួម បិទភ្លើងអគ្គិសនី រយៈពេល ១ម៉ោង ចាប់ពីម៉ោង ៨:៣០យប់ ដល់ ៩:៣០យប់ ដែលឆ្នាំនេះ ត្រូវបានគេកំណត់យក ថ្ងៃសៅរ៏ ទី ១៩ ខែ មីនា ជាថ្ងៃប្រារព្ឋកម្មវិធី។ ក្នុងឆ្នាំនេះមាន ប្រទេសប្រមាណ ១៦៣ ប្រទេស ដោយក្នុងនោះក៏ មានវត្តមាន ប្រទេសកម្ពុជាបានចូលរួម យ៉ាងសកម្មផងដែរ។ នេះគឺជាសញ្ញានៃ ការប្តេជ្ញាលើចលនាជំរុញ ការយល់ដឹង និងទប់ស្កាត់ ការបម្រែបម្រួល អាកាសធាតុ ការថែរក្សាបរិដ្ឋាន និងលំនឹង របស់ភពផែនដី។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត