ម្តាយចិត្តអប្រិយ ប្រកាសលក់កូន ​តាមហ្វេសប៊ុក បញ្ចុះតម្លៃ 45% ព្រោះ…

បរទេស៖ រូបថតមួយសន្លឹក ត្រូវបានបង្ហោះចូលទៅក្នុង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហាញពីរូបភាពកុមារតូចៗពីរនាក់ ត្រូវបានគេចាប់យកស្កុតបិទមាត់ និងរុំដៃ នៅក្នុងរថយន្ត​ បង្កឲ្យមានភាពភ្ញាក់ផ្អើលពេញអ៊ិនធឺណែត។

រូបភាពនេះ ត្រូវបានបង្ហោះចូលទៅហ្វេសប៊ុក ដោយម្ចាស់គណនីឈ្មោះ Jaton Justsilly Jaibabi កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ រួមជាមួយចំណងជើងថា «លក់ក្មេងបញ្ចុះតម្លៃ ៤៥ភាគរយ ដោយសារតែ ពួកគេអាក្រក់ពេក» ។ យ៉ាងណាមិញ នារីខាងលើគេជឿជាក់ថា ត្រូវជាម្តាយរបស់កុមាររងគ្រោះទាំងពីរនាក់នោះតែម្តង។

មានអ្នកបញ្ចេញមតិ ជាច្រើននាក់ សម្តែងការមិនពេញចិត្ត ខឹងសម្បារ និងធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើទង្វើដ៏ឆ្កួតឡប់របស់ស្ត្រីរូបនោះផងដែរ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នប៉ូលិស កំពុងតែធ្វើការស៊ើបអង្កេត ទៅលើករណីមួយនេះ យ៉ាងម៉ត់ចត់ផងដែរ ៕

ម្តាយចិត្តអប្រិយ ប្រកាសលក់កូន ​តាមហ្វេសប៊ុក បញ្ចុះតម្លៃ 45% ព្រោះ...

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត