ACU កោះហៅ ​ក្រុមលោក ស្រី ចំរើន​ ចូលបំភ្លឺរឿងប្តឹង​លោក កឹម សុខា

រាជធានីភ្នំពេញ ​៖ បើគ្មានការប្រែប្រួលនោះទេ​ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ​មីនាស្អែកនេះ ​ក្រុមនិស្សិតមួយក្រុមដឹកនំាដោយលោក ​ស្រី ចំរើន​ ដែលទាមទារឲ្យប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា​ ឆ្លើយបំភ្លឺរឿងខ្សែអាត់សំឡេង​ឆ្លើយឆ្លងជាមួយនារីម្នាក់​ នឹងចូលទៅបំភ្លឺការពារពាក្យបណ្តឹង​របស់ខ្លួនតាមការកោះហៅរបស់អង្គភាព​ប្រឆាំងអំពើពុករលួយ (ACU) ​ពាក់ព័ន្ឋនឹង​អំពើពុករលួយរបស់​លោក កឹម សុខា​ ទិញ ​ដី និងផ្ទះជាច្រើន​កន្លែងឲ្យស្រីស្នេហ៍។