បន្តិចទៀតនេះ​ សម្តេចតេជោសែន​អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា​ទទួលជំនួយជប៉ុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក យូ​ជី គូ​ម៉ា​ម៉ា​រូ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លើ​លិខិត​ប្តូរ​សារ​និង​កំណត់ហេតុ​នៃ​ការ​ពិភាក្សា​ស្តី​ពី​ហិរញ្ញប្បទាន​ឥត​សំណង​និង​ឥណទាន​សម្បទាន​មាន​ទឹកប្រាក់​សរុប​ជិត​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

តាម​គម្រោង​ពិធី​ខាងលើ​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២១ មីនា ២០១៦ នៅ​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី ។

ហិរញ្ញប្បទាន​ឥត​សំណង​និង​ឥណទាន​សម្បទាន​មាន​ទឹកប្រាក់​សរុប​ជិត​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ត្រូវ​ចុះហត្ថលេខា​នា​ពេល​បន្តិចទៀត​នេះ​មាន​ដូច​ខាងក្រោម ៖

I -​ហិរញ្ញប្បទាន​ឥត​សំណង ដែល​មាន​ទឹកប្រាក់​៤៧១៥​លាន​យ៉េន(៤២,២៥៧,៨០០ដុល្លារ) សម្រាប់​អនុវត្តន៍​គម្រោង​២ ៖ ០១- ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ស្ពាន​ជ្រោយចង្វារ​ដែល​មាន​ទឹកប្រាក់ ៣៣៤៣​លាន​យ៉េន ,០២-​ជំនួយ​សម្ភារ​បច្ចេកទេស​បោសសំអាត​មីន​ដំណាក់កាល​ទី​៧ ដែល​មាន​ទឹកប្រាក់ ១៣៧២​លាន​យ៉េន ។

II-​ឥណទាន​សម្បទាន​ដែល​មាន​ទឹកប្រាក់​ចំនួន​១៧ ២៩៨​លាន​យ៉េន(១៥៥,០៣២,000ដុល្លារ) សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ផ្លូវជាតិ​លេខ​៥ "​កំណាត់​ផ្លូវ​ពី​ព្រែក​ក្តាម​-​ធ្លា​ម្អម​" ដំណាក់កាល​ទី​២ ។