ថា​កុំឱ្យ​គេ​ឮ

ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​នៅ​ស្រុក​យើង កសាង​បណ្តើរ រុះរើ​ឈូស​ចោល​បណ្តើរ​... ជា​ពិសេស​ការ​កសាង​ច្រើន​តែ​ត្រូវ​រ៉ូ​វ​គ្នា អត់​មានការ​ដេញថ្លៃ ស្រប​តាម​ច្បាប់​ឡើយ​ឱ្យ​តែ​ត្រូវគ្នា​...​ធ្វើ​ទៅ ! ។

ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​នៅ​ស្រុក​យើង ធ្វើ​ផ្លូវ ក្រាល​បេតុង ឬ​ក្រាល​កៅស៊ូ​រួចរាល់ យក​ប្រាក់​ពី​រដ្ឋ​រួចរាល់ ទើប​កាយ​ផ្លូវ​ជា​ថ្មី ដាក់​លូ​... ត្រូវ​រដ្ឋ​ចំណាយ​ម្តងទៀត គឺ​ចំណាយ​ទាំង​ការ​ធ្វើ​ផ្លូវ ចំណាយ​ទាំង​ការ​ជីក​ដាក់​លូ រួច​ចំណាយ​ទាំង​ការ​ធ្វើ​ថ្មី​ឡើង​វិញ ។

ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​នៅ​ស្រុក​យើង ផ្លូវ​មួយ​ខ្សែ​ៗ អត់​បាច់​ដេញថ្លៃ​ទេ អត់​បាច់​មាន​កិច្ចសន្យា​ក្រ​ម៉​រ​ស្រែង​អី​ទេ​... ក្រោយ​ពេល​ធ្វើ​រួច​ទើប​ដាក់​លូ​តាម​ក្រោយ​... មិនមែន​ធ្វើ​បណ្តើរ ដាក់​លូ​ណ្តើ​រ ដូច​នៅ​ស្រុក​គេ​ដែល​ជឿនលឿន​នោះ​ឡើយ ។ ស្រុក​ពិតមែន​ក្រ តែ​មិន​ខ្វះ​ទេ​ប្រាក់ ។

ជាក់ស្តែង​ផ្លូវ​លេខ​៣៧១ ហៅ​ផ្លូវ​ទំនប់​បឹង​ទំពុន ជា​ឧទាហរណ៍​... ទើបតែ​ដំណើរការ​សោះ ស្រាប់តែ​បាក់​ស្រុត​ច្រើន​កន្លែង ទម្រាំ​ជួសជុល​រួច​ធ្វើ​ឱ្យ​ស្ទះចរាចរណ៍​រាល់ថ្ងៃ ស្ទើរតែ​គ្មាន​វាចា​នឹង​ថ្លែង ព្រោះតែ​យក​ក្រុមហ៊ុន​អន់​ៗ​ឱ្យ​សាងសង់ ។

ឱ ! ស្រុក​ខ្មែរ យប់​ខែង​ងិ​ត​យើង​អើយ​... ដល់​ពេល​ណា​ទៅ​ទើប​ការ​អភិវឌ្ឍ​លែង​រុះរើ លែង​ធ្វើ​អា​ដែល​ៗ... ទៅ​មុខ​ថយក្រោយ ខូច​ផ្លូវ​លេខ​៣៧១​ទៀត ទៅ​ហ្ន៎ !