កើតតណ្ហា ប្រទូស្ត​កេរ្តិ៍ខ្មាស់​លើ​នារី​បរទេស ត្រូវ​ជាប់​ខ្នោះ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​​ម្នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវរហូត​​ឈាន​ដល់​ការ​ចាប់​ខ្លួន​ កាលពី​វេលា​ម៉ោង០៨ព្រឹក​ថ្ងៃ​ទី​២០
មីនា ២០១៦ បន្ទាប់​​ពី​​រូបគេ​ធ្វើ​សកម្មភាព​​​​យក​​ម្រាមដៃ​​រុក​​​ប្រដាប់​ភេទ​នារី​បរទេសម្នាក់​​កំពុង​ដេកលំហែ​នៅ​ឆ្នេរ​ កាលពី​យប់​ថ្ងៃ​ទី​១៩​ មីនា ​កន្លង​​ទៅ​​នេះ ហើយ​ត្រូវ​​បញ្ជូន​ទៅ​កាន់​សាលាដំបូង ​កាលពី​រសៀល​ថ្ងៃ​ទី​២១​ មីនា ​នេះ ​។

​ប្រភព​ឱ្យដឹងថា ​ជនសង្ស័យ​ឈ្មោះ​គា ​អាយុ​២២​ឆ្នាំ​ ជា​​អ្នក​ឌី​សាញ​ម៉ូត មាន​​ទីលំនៅ​ក្រុម​ទី​១៦ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ រីឯ​នារីរងគ្រោះ​មាន​អាយុ​២៨​ឆ្នាំ ជា​​​អ្នកទេសចរ ​ជនជាតិ​​បារាំង ។

​ប្រភពបន្តថា ​កាលពី​វេលា​ម៉ោង​០៧ និង​១០​នាទីព្រឹក​​ថ្ងៃ​ទី​១៩​ មីនា ស្ថិតនៅ​ចំណុចក្រុម​ទី​​២​ ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហ​នុ ​​​ ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​នារីរងគ្រោះ​ ហើយ​យក​ម្រាមដៃ​​ប៉ះ​លើ​​ប្រដាប់​ភេទ​ ខណៈ​​នាង​កំពុង​អង្គុយ​លំហែ​លេង​នៅ​ឆ្នេរ​អូ​រ​ត្រេះ​​​ចាស់នៅ​ទី​​ស្ងាត់​ម្នាក់ឯង ហើយ​ត្រូវនារីរងគ្រោះស្រែកឆោឡោ ជនសង្ស័យរត់គេចខ្លួនបាត់ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ដក​ហូត​វត្ថុ​តាង​​បាន​ម៉ូតូ​​ម៉ាក​ឃ្លីក គ្មាន​ស្លាក​លេខ១គ្រឿង, ទូរស័ព្ទ​​​ម៉ាក​សាំ​សុង​១គ្រឿង, កាបូបដៃ​មួយ​១​, លុយ​ខ្មែរ​ចំនួន​២៨.០០០​រៀល, កូនសោ​​១ ដែល​ជនសង្ស័យ​បាន​​ជ្រុះ​នៅ​កន្លែង​កើតហេតុពេល​ធ្វើ​សកម្មភាព ​ហើយ​ត្រូវ​បាន​ជន​​រង​គ្រោះ​រើស​បាន​មក​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង ។