ឡៅ ចន្ទ្រា ផ្តួល សូត្រ ប៊ុនធី ទាំង​ចម្រូង​ចម្រាស ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់

អ្នក​ប្រដាល់​វ័យ​ក្មេង​ដ៏​ល្បី​ឈ្មោះ ឡៅ ចន្ទ្រា បាន​វាយ​កែង​ផ្តួល សូត្រ ប៊ុនធី ទាំង​ចម្រូង​ចម្រាស ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័​ត្រ សមរភូមិ​អ្នក​ប្រយុទ្ធ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​លីអូ ទម្ងន់​៦០​គីឡូក្រាម ​នៅ​សង្វៀន PNN កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ រីឯ រឿង សោភ័ណ្ឌ បាន​រក​ឃើញ​ការ​ឈ្នះ​នៅ CNC មុន​ពេល ឡុង សុភី ​បាន​ជួប​ការ​បរាជ័យ​វិញ​ម្តង។

bb-1នៅ​ក្នុង​ការ​ប្រកួត​ដ៏ចាប់​អារម្មណ៍​នោះ​ជើង​ខ្លាំង ឡៅ ចន្ទ្រា បាន​តាម​វាយ​សង្រ្គប់​ទៅ​លើ សូត្រ ប៊ុនធី យ៉ាង​ខ្លាំង ប៉ុន្តែ​រូប​គេ​ក៏​ទទួល​រង​ការ​វាយ​កែង និង​បុក​ជង្គង់​ពី ប៊ុនធី ផង​ដែរ ប៉ុន្តែ​នៅ​ពាក់​កណ្តាល​ទឹក​ទី​២ ចន្ទ្រា បាន​បិទ​ការ​វាយ​កែង​ឆ្វេង​របស់ សូត្រ ប៊ុនធី យ៉ាង​ល្អ​ដោយ​បាន​​ក្រៀក​ក ប៊ុនធី យ៉ាង​តែន ហើយ​ភ្លាម​នោះ ឡៅ ចន្ទ្រា ​បាន​វាយ​កែងស្តាំ​សង​ធ្វើ​ឲ្យ សូត្រ ប៊ុនធី ប្រកាច់​ពេញ​សង្វៀន រួច​ក៏​បាន​ដួល​ពេល​អាជ្ញា​កណ្តាល​រាប់​គ្រប់​១០។

​ការ​យក​ដៃ​ឳប​ក ហើយ​ប្រកាច់​ពេញ​សង្វៀន​របស់ ប៊ុនធី ជា​ចេតនា​បង្ហាញ​ឲ្យ​ឃើញ​ថា ឡៅ ចន្ទ្រា បាន​វាយ​កែង​ចំកន្លែង​ហាម​ឃាត់(កញឹងក​ពី​ក្រោយ)​របស់​គេ ទើប​គេ​សន្លប់បែប​នេះ។ ស្ថាន​ភាព​នេះ​បាន​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល និង​គណៈវិនិច្ឆ័យ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុងការ​សម្រេច​ឲ្យ ឡៅ ចន្ទ្រា ឈ្នះ​ ខណៈ​អ្នក​ទស្សនា​ផ្ទាល់​ស្ទើរ​តែ​ទាំង​អស់​ស្រែក​ឲ្យ​លើក​ដៃ ឡៅ ចន្ទ្រា ព្រោះ​ការ​ធ្វើ​ជា​សន្លប់​ដើម្បី​ឈ្នះ​ជាមួយ​ការស៊ីឡាក់​បែប​នេះគឺ សូត្រ ប៊ុនធី ធ្លាប់​ធ្វើ​បាន​សម្រេច​ម្តង​ហើយ កាល​ពី​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រជាមួយ​ឡាវ Ha Chhlam ដោយ​កាល​នោះ Ha Chhlam បាន​វាយ​កែង​ថែម​ឲ្យ​គេ​សន្លប់​ទឹក​ទី​៣។ ប៉ុន្តែ​ការ​ធ្វើ​ពុត​របស់ សូត្រ ប៊ុនធី លើក​នេះ ហាក់​មិនទំនង​នោះ​ទេ ព្រោះតាម​រយៈការ​មើល​រូប​ភាព​យឺតៗពី​៣ទៅ​៤​ដង​ ឃើញ​ថា សូត្រ ប៊ុនធី ខ្លួន​ឯង​ជា​អ្នក​ងាយ​មុខ​ចេញ ក្នុង​បំណង​ឲ្យ​ការ​វាយ​កែង​របស់ ឡៅ ចន្ទ្រា ចំកញ្ចឹង​ក​ខាង​​ក្រោយ។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ដែល​បាន​អញ្ជើញ​ចូល​រួម​ទស្សនា​ការ​ប្រកួត​នោះ​ដោយ​ផ្ទាល់ បាន​​ធ្វើ​អន្តរាគមន៍​ភ្លាមៗ និង​បញ្ជា​ទៅ​គណៈកម្មការ​ប្រកាស​ឲ្យ ឡៅ ចន្ទ្រា ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួតនេះ​តែ​ម្តង។

bb-2

ជាមួយ​ការ​សម្រេច​នេះ​បាន​ជួយ​ឲ្យ ឡៅ ចន្ទ្រា ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ អម​ដោយ​ទឹក​ប្រាក់​៥០០០​ដុល្លារ ខណៈ សូត្រ ប៊ុន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​អម​ដោយ​ទឹក​ប្រាក់​៣០០០​ដុល្លារ។ ចំណែកកីឡាករ​ឡាវ Ha Chhlam បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Sam A ឲ្យ​សន្លប់​ក្នុងទឹក​ទី​២​ដូច​គ្នា ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ អម​ដោយ​ទឹក​ប្រាក់​២០០០​ដុល្លារ ខណៈ​លេខ៤ Sam A បាន​១០០០០​ដុល្លារ។ ដោយ​ឡែក សម្រាប់​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​គោល​ជល់​វគ្គ​៤ ទម្ងន់​៦៩​គីឡូ​ក្រាម នៅ​សង្វៀន CNC កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ​ដែរ រឿង សោភ័ណ្ឌ ដែលបាន​ចាញ់​ Thutsaphon Sor Somaly ទាំង​មិន​អស់​ចិត្ត​ក្នុង​ការ​ប្រកួត​បើក​ឆាក​នោះ បាន​ផ្តួល​ឡាវ Numthip Sor Ruonggravi ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ក្នុង​ការ​ប្រកួត​លើក​ទី​២ ប៉ុន្តែ ឡុង សុភី បាន​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​របស់​ឡាវ Thutsaphon Sor Somaly វិញ​ម្តង ខណៈ​ប្រកួត​បើកឆាក សុភី បាន​ធ្លាក់​ចូល​ថ្គាម​បណ្តាល​ឲ្យ Numthip Sor Ruonggravi សន្លប់​ក្នុង​ទឹក​ទី​២​ដូច​គ្នា៕

bb-3

bb-4

bb-5

bb-6

bb-7

bb-8

bb-9