ក្រោយ​ឈ្នះ ManCity លោក Van Gaal ថា Man United មាន​ឱកាស​ឈរលើ Top-4

លោក Louis van Gaal បាន​និយាយថា ក្តីសង្ឃឹម​ស្ថិតក្នុង​ក្រុម​កំពូល​ទាំង ៤ របស់ Manchester United ប្រហែល​នឹងត្រូវ​បញ្ចប់ ប្រសិនបើ​ពួកគេ​ចាញ់ Manchester City ប៉ុន្តែ​មានការ​ជឿជាក់​ខ្លាំង​វិញ​ថា ពួកគេ​បច្ចុប្បន្ន មាន​ឳ​កាស​ធំ ក្នុងការ​កក់​កៅអី​មួយ​សម្រាប់ Champions League រដូវ​កាល​ក្រោយ។ គ្រាប់​បាល់​របស់​កីឡាករ​វ័យក្មេង Marcus Rashford ជួយ​ឲ្យ Man U នេះ​ឈ្នះ City ១-០ កាលពី​ម្សិលមិញ។

van-gaalក្រុម​របស់លោក Van Gaal កំពុងស្ថិត​ក្នុង​លេខ ៦ក្នុង​តារាង Premier League ប៉ុន្តែ​ចាញ់​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​ជាមួយ​ក្រុម​លេខ ៤ គឺ​គូរ​សត្រូវ​ក្នុង​ទីក្រុង​តែមួយ Manchester City។ គ្រូបង្វឹក​រូបនេះ​ថ្លែងថា «គម្លាត​នឹង​ធំ​ប្រសិនបើ​ពួកយើង បាន​ប្រកួត​ស្មើ និង​ចាញ់។ នោះ​វា​នឹង​ជួប​ការពិបាក​ខ្លាំង​បំផុត»។ «ឥឡូវ វា​ស្ថិតក្នុង​កណ្តាប់ដៃ​របស់​យើង​ហើយ ប៉ុន្តែ​យើង​ត្រូវ​ឈ្នះ​រាល់​ការប្រកួត។ ពួកយើង​នៅសល់​ក្នុងផ្ទះ​ច្រើនជាង​ក្រៅ​ទឹកដី ដែល​កន្លងមក យើង​មិនសូវ​ចាញ់​នៅ Old Trafford នោះទេ ដូច្នេះ​ពួកយើង​នៅមាន​ឳ​កាស​ធំ»។ United បានឈ្នះ​នៅ​កីឡដ្ឋាន Etihad Stadium ជា​លើកដំបូង​ចាប់តាំងពី​ខែធ្នូ ឆ្នាំ២០១២ គឺជា​ការ​ឈ្នះ បី​ថ្ងៃ បន្ទាប់ពី​ត្រូវ​ហង្ស​ក្រហម Liverpool ទម្លាក់​ចេញពី​ពានរង្វាន់ Europa League៕