ជ័យជំនៈរបស់ Dortmund ធ្វើឲ្យចំនាត់ថ្នាក់ខិតយ៉ាង​ប្រកៀក​នឹង Bayern

Borussia Dortmund ឡើង​ពីក្រោយ បន្ទាប់ពី​ផ្តួល​ក្រុម​ត្រដាប់ត្រដួស Augsburg ៣-១ ដើម្បី​ខិត​ទៅ​កៀក ក្លិប​កំពូល​តារាង Bundesliga, Bayern Munich ចាញ់​ត្រឹម ៥ពិន្ទុ​ប៉ុណ្ណោះ។

dortmunDortmund ដែល​អវត្តមាន​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ Pierre-Emerick Aubameyang ជួប​វិបត្តិ​សមាជិកគ្រួសារ​ស្លាប់ ត្រូវ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ១គ្រាប់​មុន នៅ​នាទី​ទី១៤ ដោយ​កីឡាករ Alfred Finbogason ខណៈ​កីឡាករ Henrikh Mkhitaryan តាម​ស្មើ​មកវិញ​ឲ្យ Dortmund ១-១ មុនពេល​បញ្ចប់​តង់​ទីមួយ។ កីឡាករ Gonzalo Castro ប្រឹងប្រែង​ស៊ុត​បាល់​មួយ​គ្រាប់​ថែមទៀត​ឲ្យ​ក្រុម​ភ្ញៀវ Dortmund មុន​ដែល Adrian Romos បន្ថែម​មួយទៀត​នៅ​នាទី​ទី ៧។ ការ​ឈ្នះ​របស់ Bayern ១-០ លើ​ក្រុម Cologne កាលពី​យប់​ថ្ងៃ​សុក្រ បាន​បន្ថែម​ការ​សន្សំ​ពិន្ទុ​ឈ្នះ ដើម្បី​លើក​ពាន​លី​ក​អាល្លឺម៉ង់​នេះ ជា​លើក​ទីជាប់ៗគ្នា ៤រដូវ​កាល៕