ក្រុម​អ្នក​បង្កើត​ពាន រក​បាន​គ្រាប់​បាល់​ច្រើន​ជាងគេ​ថ្ងៃ​បើក​ឆាក KRE Cup 2016

​ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ខ្មែររៀល​អ៊ីស្ទេត លើក​ទី​៥ ឆ្នាំ​២០១៦ Khmer Real Estate Cup 2016(KRE Cup 2016) បាន​បើក​ការ​ប្រកួត កាល​ពី​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ ម្សិល​មិញ ខណៈ​ក្រុម Khmer United FC ដែល​ជា​ក្រុម​របស់​ម្ចាស់​បង្កើត​ពាន​រង្វាន់​នេះ រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ។ss-7

ដោយ​ឈរ​នៅ​ក្នុង​ពូល​A ដែល​មាន​១២​ក្រុម​នោះ ក្រុម Khmer United បាន​លត់​ក្រុម​ Blue Dragon FC ៩-១ នៅ​លើ​ទីលាន​ដំរី​ស កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ការ​រក​បាន​គ្រាប់​បាល់​ចំណាយ​ចំនួន​៨​គ្រាប់​នេះ​បាន​ជួយ​ឲ្យ​ក្រុម​មួយនេះ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​នៃ​ពូល​Aនេះ​ជា​បណ្តោះ​អាសន្ន ខណៈ​ក្រុម Y FC និង​ក្រុម RFL FC ក៏​បាន​​លត់​គូ​ប្រកួត​​យ៉ាង​ចាស់​ដៃ​ផង​​ដែរគឺ Y FC បាន​លត់​ក្រុម HHK FC ៨-១ និង​ក្រុម RFL បាន​បំបាក់​ក្រុម White Bird FC ៨-១។

ss-6

ចំណែក​ក្រុម DN Youth FC បាន​ស្មើ ៣-៣​ជាមួយ​ក្រុមនិស្ស័យ។ រីឯ​២​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​ចម្រុះ​ដោយ​អ្នក​សារព័ត៌​មាន Multi Media FC បានចាញ់​ក្រុម Good Hill FC ១-០ ប៉ុន្តែ​សមាជិក​ក្រុម Multi Media ហាក់​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កាត់សេចក្តី​បែប​មិន​ច្បាស់​លាស់​របស​អាជ្ញាកណ្តាល​នោះ​ឡើយ ហើយ​ក្រុម Poukmak United បាន​ឈ្នះ​​ក្រុម V.Train ១-០​ដូច​គ្នា។ ដោយ​ឡែក សម្រាប់ការ​ប្រកួត​របស់​ក្រុម​ចំនួន​១២​នៅ​ពូលA ដែល​ត្រូវ​ប្រកួត​នៅ​លើ​ទី​លាន​​មេគង្គ​នោះ ក្រុម Black Eagle បាន​លត់​ក្រុមកូន​ខ្មែរ ៧-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​​នៃ​ពូល​នេះជា​បណ្តុះ​អាសន្ន ខណៈ​ក្រុម EDC បាន​បំពាក់​ក្រុម Prey Sala ៧-១ រីឯ​ក្រុម​ខ្លាស បាន​ឈ្នះ​ក្រុម Ford ៨-៤  ប៉ុន្តែ​ក្រុម V.K United បាន​ចាញ់​ក្រុម  Sathapana ៥-៣ ហើយ​ក្រុម​បាសាក់ ​បាន​ឈ្នះ​ក្រុម Civil Airavation ២-០ តែ​ក្រុម Anvaya ​បាន​ចាញ់​ក្រុម​ចំណូល​ថ្មី FA ក្នុង​លទ្ធ​ផល ៤-១។

ss-1

ទាក់​ទង​ទៅ​នឹង​ការ​ប្រកួត​នេះ លោក គីម ហ៊ាង​ អគ្គនាយក​ក្រុម​ហ៊ុន​ Khmer Real Estate និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​ ដែល​ជា​​​អ្នក​បង្កើត​ពាន​នេះ​​បាន​លើក​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​ប្រកួត​នៅ​រដូវ​កាល​ឆ្នាំ​នេះ នឹង​កាន់​តែ​មាន​ភាព​ស្វិត​ស្វាញ ដែលក្រុម​នីមួយៗ នឹង​មិន​អាច​នឹង​ឈ្នះ​ពាននេះ​ដោយ​ងាយ​ស្រួល​នោះ​ឡើយ ព្រោះ​ពាន​មួយ​នេះ វាស្ទើរ​តែ​ក្លាយ​ជា​ពាន​ពាក់​កណ្តាល​អាជីព​ទៅ​ហើយ។ លោកបាន​បញ្ជាក់​ថា៖​«​កាល​ដែល​ខ្ញុំ​និយាយ​បែប​នេះ ​ព្រោះការ​ប្រកួត​នៅ​ឆ្នាំ​នេះ​​យើង​មាន​ការ​បើក​ទូលាយ គឺ​​​ក្រុម​នីមួយ​ៗ​អាច​​យក​កីឡាករ​​ពីរ​នាក់​មក​ពី​​ក្លិប​នានា​ដែល​កំពុង​លេង​នៅក្របខ័ណ្ឌ​​លីកកំពូល​កម្ពុជា​ ​រដូវ​កាល​២០១៦​នេះ​បាន ហើយ​ក្រៅ​ពី​នោះ​​កីឡាករ​ជម្រើស​ជាតិ​ យុវជន ​កីឡាករ​មក​ពី​ពាន​សម្តេច​​ ឬ​កីឡាករ​ដែល​លេង​លីគ​រដូវ​កាល​មុន​ៗ​អាច​ចូល​លេង​បាន​ទាំង​អស់»៕

ss-2 ss-3 ss-4 ss-5