ភ្ញាក់ផ្អើល​៖ នារី​ម្នាក់​បំបាំងកាយ​ពេល​កំពុង​សម្ភាស​កីឡាករ (​មាន​វីដេអូ​)

6 Videos


សម្រាប់​ព័ត៌មាន​នេះ​បាន​ក្លាយជា​ចម្ងល់​ជុំវិញ​ពិភពលោក ដែលមាន​ទាក់ទង​នឹង​ព័ត៌មាន​ប្រទេស​ដា​ណឺ​ម៉ាក ដោយ​មនុស្ស​ស្រី​អាថ៌កំបាំង​ម្នាក់​បាន​បាត់​មុខស្រស់ៗ​ពេលដែល​អ្នកសារព័ត៌មាន​កំពុង​ធ្វើ​កិច្ច​សម្ភាស​ជាមួយ​កីឡាករ​។ ក្នុងពេលដែល​សម្ភាស​ជាមួយ​កីឡាករ គេ​ចាប់អារម្មណ៍​ឃើញថា នារី​ម្នាក់​នោះ​មាន​វត្ត​មាននៅ​ពីក្រោយ​រូបលោក តែ​ស្រាប់តែ​នារី​ម្នាក់ទៀត​ដើរ​នាង​បន្តិច នារី​អាថ៌កំបាំង​រូបនេះ​ក៏​ស្រមោល​ភ្លាម​។​
​មានមតិ​ភាគច្រើន​បាន​លើកឡើងថា ការដែល​នារី​អាថ៌កំបាំង​បាត់​ខ្លួន​នេះ​អាចជា​ការលេង​សៀក​រហ័ស​កម្ម ហើយ​អ្នកខ្លះ​ជឿថា​វា​ជា​រឿង​វេទមន្ត អាចជា​ការពាក់ព័ន្ធ​នឹង​វេទមន្ត​របស់ Harry Potter​។ បន្ទាប់ពី​ព័ត៌មាន​នេះ​បាន​ចុះផ្សាយ មាន​ទស្សនៈ​ផ្តល់​មតិ​ផ្សេងៗ​ពីគ្នា​លើសពី ១៥០០ នាក់ និង អ្នក​អ្នក​ចូល​ទស្សនា​វីដេអូ​ដែល​ថត​បាន​លើសពី ១០ លាន​ដង​។ ចុះ​អ្នក​វិញ តើ​យល់​យ៉ាងណា​ចំពោះ​ការ​បំបាំង​ខ្លួន​របស់​នារី​អាថ៌កំបាំង​ម្នាក់នេះ​? (​សូម​ទស្សនា​វីដេអូ​ខាងក្រោម​)៕ ខេ​រី​

M88


(​ប្រភព​៖ សា​នុ​ក​)