បន្ថែម​មុខងារ​ថ្មីៗ និង​មាន​ប្រយោជន៍​មួយ​ចំនួន​នៅ​លើ​កម្មវិធី Instagram របស់ iPhone ជាមួយ​នឹង Tweak មួយនេះ

ដូចយើងដឹងស្រាប់ហើយថា បណ្តាញសង្គម Instagram គឺជាបណ្តាញសង្គម មួយដែល មិនអាច អោយយើង Save រូបភាព ឬ វីដេអូ ដែលមានក្នុង បណ្តាញសង្គម នោះបានទេ ហើយយើង ក៏មិន អាចធ្វើការ បើកមើល រូបភាព Profile របស់នរណាម្នាក់ បានដែរ។ ថ្ងៃនេះ ខេមបូរីផត សូមណែនាំ នូវ Tweak ថ្មីសម្រាប់ ប្រព័ន្ធប្រតិបត្តិការ iOS 9 មួយដែល អាចអោយ យើងបន្ថែម មុខងារ ថ្មីៗ និង មានប្រយោជន៍ មួយចំនួន នៅលើ បណ្តាញសង្គម Instagram។

បន្ថែម​មុខងារ​ថ្មីៗ និង​មាន​ប្រយោជន៍​មួយ​ចំនួន​នៅ​លើ​កម្មវិធី Instagram របស់ iPhone ជាមួយ​នឹង Tweak មួយនេះ

ដើម្បីតម្លើង Tweak ដែលមានឈ្មោះថា Rocket For Instagram នេះសូម អនុវត្តតាម ការណែនាំ ខាងក្រោម៖

ដោយសារតែ វាជា Tweak របស់ BigBoss ដូច្នេះអ្នក មិនចាំបាច់ បន្ថែម Source អ្វីច្រើន នោះទេ ហើយយើង ក៏អាច តម្លើងវាដោយ ឥតគិតថ្លៃ ទៀតផង។

  • សូមចូលទៅកាន់ Cydia
  • ត្រង់កន្លែង Search > វាយពាក្យ Rocket For Instagram > Install > Confirm
  • រង់ចាំដល់វា តម្លើងចប់ សឹមចុចពាក្យ Restart Springboard ជាការស្រេច។

Tweak នេះមានលក្ខណៈពិសេស និង ប្រយោជន៍ដូចជា៖

  1. វាអាចអោយយើង Save រូបភាព ឬ វីដេអូពី បណ្តាញសង្គម Instagram បាន ជាមួយនឹង ការជ្រើសរើស កម្រិតភាព ច្បាស់បាន។ ដោយគ្រាន់ តែចុចលើ សញ្ញាព្រួញ ចុះក្រោម។
  2. វាអាចអោយយើង បើកមើល រូបភាព Profile នៃគណនី របស់ នរណាម្នាក់ បាន ដូច Facebook ដែរ ដោយគ្រាន់តែ ចុចលើ រូបភាព Profile អោយជាប់ជា ការស្រេច។
  3. បើយើងចូលទៅកាន់ គណនីរបស់នរណាម្នាក់ យើងនឹង អាចដឹងថា មនុស្សម្នាក់នោះ Follow យើង ឬក៏អត់។ ដោយមិន ចាំបាច់ ចូលមើល កន្លែង Followers។

បន្ថែម​មុខងារ​ថ្មីៗ និង​មាន​ប្រយោជន៍​មួយ​ចំនួន​នៅ​លើ​កម្មវិធី Instagram របស់ iPhone ជាមួយ​នឹង Tweak មួយនេះ

  1. ចំពោះការ បើកមើលរូបភាព វិញ យើងអាចមើលរូបភាព ណាមួយ ជាលក្ខណៈ Full Screen បាន ហើយយើងក៏ អាចធ្វើការ Zoom រូបភាពនោះមើល បានទៀតផង។ ដោយគ្រាន់តែ ចុចលើ រូបភាពនោះ ចំនួន 2 ដងប៉ុណ្ណោះ។
  2. ចំពោះ Tweak ថ្មីនេះ យើងក៏អាចធ្វើការ Promote រូបភាពក្នុង Instagram របស់យើង បានដែរ ដោយគ្រាន់តែ ចុចលើ និមិត្តសញ្ញា Rocket ដែលមាន បន្ថែមនៅ របាបញ្ជា ទាំង 5 ខាងក្រោម ប៉ុណ្ណោះ។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយអាចប្រើអ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយនឹងអត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏បានបង្កើន​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

បន្ថែម​មុខងារ​ថ្មីៗ និង​មាន​ប្រយោជន៍​មួយ​ចំនួន​នៅ​លើ​កម្មវិធី Instagram របស់ iPhone ជាមួយ​នឹង Tweak មួយនេះ

សម្រាប់អ្នក ចូលចិត្តប្រើប្រាស់ បណ្តាញសង្គម Instagram ប្រាកដជា ពេញចិត្ត ជាមួយនឹង មុខងារថ្មីៗ ដែល មានលើ Tweak នេះ ព្រោះវា មិនត្រឹម តែផ្តល់ អត្ថប្រយោជន៍ ក្នុងការ ប្រើប្រាស់ វាថែមទាំង អាចអោយយើង Promote រូបភាព ក្នុង Instagram របស់យើង អោយមានអ្នក Like ច្រើនទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

បន្ថែម​មុខងារ​ថ្មីៗ និង​មាន​ប្រយោជន៍​មួយ​ចំនួន​នៅ​លើ​កម្មវិធី Instagram របស់ iPhone ជាមួយ​នឹង Tweak មួយនេះ

  • ដោយ: Samphas
  • 10:32 AM, 21 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ