របៀប​ងាយៗ ក្នុង​ការ​បង្កើត​គណនី Samsung Account សម្រាប់​ដោនឡូត​កម្មវិធី-​ហ្គេម​ពី Samsung Store!

ជាការពិតណាស់ សម្រាប់ស្មាតហ្វូន របស់ក្រុមហ៊ុន Samsung ក៏មាននូវ ផ្សារកម្មវិធី ផ្ទាល់ខ្លួន មួយផងដែរ ដែលមាន ឈ្មោះថា Galaxy Apps ហើយវា មិនមានជាប់ ពាក់ព័ន្ធនឹង ផ្សាកម្មវិធី Playstore របស់ Google ឡើយ បើទោះ បីជា វាប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ របស់ក្រុមហ៊ុន Google ក្តី តែយើង នៅតែ អាច មានជម្រើស ប្រើប្រាស់ ផ្សារ កម្មវិធីបាន ទាំងពីរ នៅលើ ស្មាតហ្វូន តែមួយ។​ យ៉ាងណាមិញ មុននឹងយើង អាចប្រើប្រាស់ ឬ​អាច ទាញយក កម្មវិធីពី Samsung Store នេះបាន យើងក៏ ត្រូវការ Samsung Account មួយផ្ទាល់ខ្លួន ផងដែរ សម្រាប់ សំគាល់ខ្លួន មុននឹងអាច មានសិទ្ធិ ទាញយក កម្មវិធីពី Samsung Store នេះបាន។ តើអ្នក ទាំងអស់គ្នា បានដឹងខ្លះៗ ហើយឬនៅ ថាតើគេ ប្រើប្រាស់ Samsung Account នេះ ដើម្បីអ្វីទៀត ក្រៅពីសម្រាប់ ដោនឡូត កម្មវិធីពី Samsung Store ឬ Galaxy Apps?

របៀប​ងាយៗ ក្នុង​ការ​បង្កើត​គណនី Samsung Account សម្រាប់​ដោនឡូត​កម្មវិធី-​ហ្គេម​ពី Samsung Store!

Samsung Account ត្រូវបាន គេប្រើប្រាស់ អោយចំ ក្នុងគោលបំណង សម្រាប់ដោនឡូត កម្មវិធីពី Samsung Store ឬ Theme Store, ការពារទូរស័ព្ទ នៅពេលបាត់ និងមួយទៀត សម្រាប់ ប្រើប្រាស់ ជាមួយនឹង មុខងារ KNOX ដែលប្រើប្រាស់ សម្រាប់ចាក់សោរ ឬលាក់ ឯកសារ បានយ៉ាងមាន ប្រសិទ្ធិភាព។ ហើយនៅ បន្តិចទៀត នេះដែរ យើងនឹងបង្ហាញ អ្នកទាំងអស់គ្នា នូវរបៀប ប្រើប្រាស់ វាហើយ ក៏ប៉ុន្តែ មុននឹង បង្ហាញនោះ ចង់សួរ ប្រិយមិត្តសិន ថាតើចេះ​ បង្កើតគណនី Samsung Account ហើយឬ នៅ ប្រសិនបើ មិនទាន់ ទេនោះ សូមតាមដាន ជាមួយនឹង ខេមបូ ទាំងអស់គ្នា!

វិធីសាស្រ្ត

  • សូមចូលទៅកាន់ Settings > Accounts > Add Account និងជ្រើសយក Samsung Account
  • បន្ទាប់មកចុចលើ Create Account
  • បំពេញពត៌មានផ្ទាល់ខ្លួន
    • Email = អ៊ីម៉ែល
    • Password = លេខកូដ
    • First Name = នាម
    • Last Name = គោត្តនាម ឬនាមត្រកូល
    • Date of Birth = ថ្ងៃខែឆ្នាំកំណើត
    • កុំភ្លេច ធីកក្នុងប្រអប់ This device was provided by an employer និងចុចពាក្យ Next

របៀប​ងាយៗ ក្នុង​ការ​បង្កើត​គណនី Samsung Account សម្រាប់​ដោនឡូត​កម្មវិធី-​ហ្គេម​ពី Samsung Store!

  • បន្ទាប់មក សូមធ្វើការ ធីកលើ ប្រអប់ទាំងបួន និងចុចពាក្យ “Agree”

របៀប​ងាយៗ ក្នុង​ការ​បង្កើត​គណនី Samsung Account សម្រាប់​ដោនឡូត​កម្មវិធី-​ហ្គេម​ពី Samsung Store!

  • បន្ទាប់មកសូមចុចពាក្យ “Verify Account” ដើម្បីផ្ទៀងផ្ទាត់ គណនីថាតើ ជារបស់អ្នក ឬមិនមែន
  • ពេលនោះ វានឹងបង្ហាញផ្ទាំងថ្មី សម្រាប់វាយ គណនី អ៊ីម៉ែលរបស់ អ្នកចូល ដូចនេះ សូមវាយ នូវ Email ដែលអ្នក បានវាយចូល
  • ចុចលើសារដែលបានផ្ញើពី “Samsung” រួចរកមើល និងចុច លើពាក្យ “Verify” ​និងរួចរាល់ ជាស្រេច តែម្តង។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយអាចប្រើអ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយនឹងអត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏បានបង្កើន​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

របៀប​ងាយៗ ក្នុង​ការ​បង្កើត​គណនី Samsung Account សម្រាប់​ដោនឡូត​កម្មវិធី-​ហ្គេម​ពី Samsung Store!

  • ពេលបង្កើតបាន ដោយជោគជ័យហើយ វានឹងធ្វើការ Sign in ចូលទៅក្នុង Galaxy Apps របស់អ្នក ដោយស្វ័យ ប្រវត្តិ តែម្តង។

បញ្ជាក់៖ Samsung Account នេះ អាចប្រើប្រាស់ សម្រាប់តែ ទូរស័ព្ទ Samsung ណាដែលមាន កម្មវិធីឈ្មោះ Galaxy Apps តែប៉ុណ្ណោះ (ងាយស្រួល ចំណាំ)!!

ឥឡូវនេះ អ្នកបានបង្កើតវា បានដោយ ជោគជ័យហើយ ហើយអ្នក ក៏អាច ប្រើប្រាស់ គណនី Samsung Account នេះ ដើម្បីទៅ ដោនឡូត កម្មវិធីផ្សេងៗ ពីផ្សារ កម្មវិធី Galaxy Apps ឬ Theme Store បានផងដែរ។ មិនតែ ប៉ុណ្ណោះ អ្នកក៏អាច យកវា ទៅប្រើប្រាស់ ជាមួយនឹង មុខងារ KNOX ដើម្បីជួយ អោយ ទូរស័ព្ទ របស់អ្នក កាន់តែមាន សុវត្ថិភាព បន្ថែមទៀត បានផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​ងាយៗ ក្នុង​ការ​បង្កើត​គណនី Samsung Account សម្រាប់​ដោនឡូត​កម្មវិធី-​ហ្គេម​ពី Samsung Store!

  • ដោយ: Mai
  • 11:48 AM, 21 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ