លោកយាយ​វ័យ ៨៧ ឆ្នាំ ជំងឺ​ប្រចាំកាយ​ក៏​លែង​យារ​យី និង​មាន​សុខភាព​ល្អ​ជាង​មុន តាមរយៈ​ការហាត់​ក្បាច់គុន​កុង​ហ្វ៊ូ​ជាប្រចាំ​

​លោកយាយ​វ័យ​ចំណាស់​ម្នាក់ នៅក្នុង​ប្រទេស​ចិន បាន​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នៅលើ​បណ្តាញ​សង្គម មានការ​ចាប់អារម្មណ៍ និង​កោតសរសើរ​ពុំ​ដាច់​ពី​មាត់​នោះទេ ចំពោះ​ការបង្ហាញ​សមត្ថភាព​ហាត់ប្រាណ​បែប​លក្ខណៈ​កុង​ហ្វូ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​ប្រចាំកាយ​របស់គាត់​ល្អប្រសើរ​ឡើងវិញ ។

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា លោកយាយ Liu Xiuying អាយុ ៨៧ ឆ្នាំ បាន​ទទួលយក​ការហាត់​ប្រាណ​បែប​កុង​ហ្វ៊ូ​ជាប្រចាំ ដើម្បី​ជំនះ​ពី​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​កំពុង​យារ​យី​នៅក្នុង​ខ្លួន​របស់គាត់ ។ តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញ​លោកយាយ Liu ហាត់ប្រាណ​ដោយ​លើកជើង​ត្រង់​ឡើងលើ​ផុតពី​ក្បាល​របស់គាត់ ផ្អឹប​នឹង​បង្គោល​ដែក នៅក្បែរ​ផ្ទះ​របស់គាត់​ក្នុង​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន ។​

​ស្ទៃ​ល​ហាត់ប្រាណ​ផ្សេងៗ​ទៀត​របស់គាត់ មានដូចជាៈ លើកដៃ​យក​ជើង​ទាត់​, ពត់​សន្ធឹង​ជើង​នៅលើ​កម្រាល​ឥដ្ឋ ។ ជាងនេះទៅទៀត លោកយាយ Liu ក៏បាន​ហាត់​ប្រដាល់​, ដាំ​បន្លែ​នៅលើ​ដំបូលផ្ទះ​របស់គាត់ និង​ដាំ​ស្ល​ដោយ​ខ្លួនឯង ។​

​លោកយាយ Liu បាន​ប្រាប់​អ្នកសារព័ត៌មាន​ថាៈ ក្រោយពី​ទទួល​ការហាត់​ប្រាណ​បែប​លក្ខណៈ​កុង​ហ្វ៊ូ​នេះ​មក​, នោះ​វា​បានធ្វើ​ឲ្យ​ជំងឺ​ប្រចាំកាយ​របស់គាត់​ល្អប្រសើរ​យ៉ាង​លឿន និង​មាន​សុខភាព​ល្អ ធ្វើការ​រហ័សរហួន​ជាង​មុន​តែម្តង ។ ជាក់ស្តែង គឺ​លោកយាយ Liu បាន​យក​ចេស​ដោត​គូទ​ម្ជុល​ដោយ​ពុំ​ពាក់​វែ​នតា​ឡើយ ៕​

លោកយាយ​វ័យ ៨៧ ឆ្នាំ ជំងឺ​ប្រចាំកាយ​ក៏​លែង​យារ​យី និង​មាន​សុខភាព​ល្អ​ជាង​មុន តាមរយៈ​ការហាត់​ក្បាច់គុន​កុង​ហ្វ៊ូ​ជាប្រចាំ​

លោកយាយ​វ័យ ៨៧ ឆ្នាំ ជំងឺ​ប្រចាំកាយ​ក៏​លែង​យារ​យី និង​មាន​សុខភាព​ល្អ​ជាង​មុន តាមរយៈ​ការហាត់​ក្បាច់គុន​កុង​ហ្វ៊ូ​ជាប្រចាំ​ លោកយាយ​វ័យ ៨៧ ឆ្នាំ ជំងឺ​ប្រចាំកាយ​ក៏​លែង​យារ​យី និង​មាន​សុខភាព​ល្អ​ជាង​មុន តាមរយៈ​ការហាត់​ក្បាច់គុន​កុង​ហ្វ៊ូ​ជាប្រចាំ​