ក្រុង​ធំៗនៃ​ពិភពលោក​បិទ​ភ្លើង​ដើម្បី​ទិវា​ភព​ផែន​ដី​

ក្រុងស៊ីដនីៈ ចាប់ពី​មហោ​ស្រព​អូប៉េរ៉ា​នៃក្រុង​ស៊ីដនី រហូត​ដល់​អគារ​រដ្ឋ​អធិរាជ នៃ​ក្រុង​ញូវយ៉ក​ និងប៉ម​ទួអេហ្វែល​នៃ​ក្រុងប៉ារីស បណ្តា​ទីតាំង​ប្រវត្តិសាស្ត្រ ទូទាំង​ពិភពលោក​ បានបិទ​ភ្លើង​របស់​ពួកគេ​ពី ថ្ងៃសៅរ៍ ដើម្បី​យុទ្ធនាការ​ភព​ផែនដី​លើកទី ១០ ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ។

ក្រុង​ធំៗនៃ​ពិភពលោក​បិទ​ភ្លើង​ដើម្បី​ទិវា​ភព​ផែន​ដី​

ក្រុង Vilnius នៃ​ប្រទេស​លី​ទុយ​អានី បិទ​ភ្លើងដុត​ទៀន​បង្ហាញ​លេខ ៦០ នាទី ដើម្បី​ទិវាផែន​ដី។ Afp

ក្រុមអ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ បាននិយាយ​ថា មនុស្ស​រាប់លាន​នាក់​នៅក្នុង ១៧៨ ប្រទេស​ និង​ដែនដី​ បាន​ចូលរួម​ក្នុងទិវា​ភព​ផែនដី​របស់អង្គការ​មូលនិធិ​សត្វព្រៃ​ពិភព​លោក (WWF) ឆ្នាំ​នេះ ខណៈ​វិមាន និង​អគារ​ជា​ច្រើន​ដូចជា​ ខ្លោងទ្វារ Brandenburg នៃក្រុង​ប៊ែរឡាំង​ បាន​ស្ថិតក្នុង​ភាព ងងឹត​រយៈពេល ៦០ នាទី​ ចាប់តាំង​ពីម៉ោង ៨.៣០ នាទី យប់​ ម៉ោងក្នុង​ស្រុក។

ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នេះ បាន​ចាប់​ផ្តើម ក្នុង​ក្រុងស៊ីដនី​ជាទី​ដែល​គំនិត​នៃទិវា​ ភព​ផែនដី (Earth Hour) បាន​ចាប់​កំណើត​ ក្នុង​ឆ្នាំ ២០០៧។

អ្នកចាត់ការ​ Earth Hour អូស្ត្រាលី លោក Sam Webb បាន​ប្រាប់​ AFP ពីតំបន់​ The Rocks ថា៖ «យើង​ទើប​តែ បាន​ឃើញ​ស្ពាន​​កំពង់​ផែ​ស៊ីដនី​ បិទភ្លើង​អគ្គិសនី​របស់​វា ហើយ​និងអគារ​ជុំវិញ​ជាច្រើន​ផងដែរ»។

នាយក​ប្រតិបត្តិ​ Earth Hour ពិភពលោក​ លោក Siddarth Das បាន​និយាយថា ក្រុម​អ្នក​រៀបចំ​មាន​ក្តីរំភើប​នឹងចំនួន​នៃ​ចលនា​ដែលដំណើរ​ការ​ចាប់តាំង​ពីវា​បាន​ចាប់ផ្តើម ៩ ឆ្នាំកន្លង​ទៅ។លោក​ បានប្រាប់ AFP ពី​សិង្ហបុរី​នៅ មុនពេល​បិទភ្លើង​ថា៖ «ផ្តើម​ពី ក្រុងមួយ ពេលនេះវា​បាន​លូត​លាស់​ដល់ជាង ១៧៨ ប្រទេស និង​ដែនដី និង​ជាង ៧០០០ ក្រុងដូច្នេះ​ក៏កាន់​តែរី​ករាយ​អំពី របៀប​ដែល​មនុស្ស​រាប់លាន​នាក់ទូ​ទាំង​ពិភពលោក​ កំពុង​រួម​គ្នា​ដើម្បីវិ​ធានការ​អាកាសធាតុ»។

ក្រុង​ធំៗនៃ​ពិភពលោក​បិទ​ភ្លើង​ដើម្បី​ទិវា​ភព​ផែន​ដី​

ក្រុង​ប៉ារីស ជា​ពិ​សេស​ប៉ម​អេហ្វែល​ នៅ​ពេល​ភ្លើង​ត្រូវ​បានបិទ ៦០ នាទី ដើម្បី​ភព​ផែនដី។ Afp

អគារ​ជាង ១៥០ នៅ​សិង្ហបុរី​ បាន​បិទ ភ្លើងអគ្គិសនី​របស់​ពួកគេ​ ខណៈ​អគារ អេះមេឃ ១០១ ជាន់របស់​ក្រុង​តៃប៉ិ បាន បិទ​ភ្លើងជា​បណ្តើរៗ​រយៈពេល​មួយ​ម៉ោង​ ហើយ​ខ្លោងទ្វារ​ប្រវត្តិសាស្ត្រ ៤ របស់ក្រុង​ នេះ​ និង​ស្ពាន​ជាច្រើន ក៏ស្ថិត​ក្នុង​ភាព​ងងឹតដែរ។

ពន្លឺ​អគ្គិស​នី ក៏ងងឹត​ដែរនៅ​ទូទាំង​ជើងមេឃ​ដែល​តាម​ធម្មតាភ្លឺ​ចែង​ចាំង​នៃ ក្រុង​ហុងកុង​ ថ្វី​បើក្រុមអ្នក​អត្ថា​ធិប្បាយ​តាម​ អ៊ីន​ធឺណិត​ បាន​ចង្អុល​ថា ទីបញ្ជាការ​យោធភូមិ​ភាគ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA) នៅពីមុខ​កំពង់ផែ​នេះ​នៅតែរក្សា​ទុក​ភ្លើង​អគ្គិសនី​ឲ្យ​ភ្លឺក្តី។ ការ​បង្ហោះ​តាម​ធ្វីធើរ​មួយ​ដែល​អម​ដោយ​រូបថត​អគារ PLA នៅតែភ្លឺកុង​នឹង ជើង​មេឃ​ដែល​ងងឹត​ បាននិ​យាយថា៖«ជួយគិត​មើល! ក្នុង​នាមជា​អ្នក​ចាត់ការ​នៃ​អគារ​តែមួយ​ក្នុង​ក្រុងធំ​មួយ បែរ​ជា​ភ្លេចបិទ​ភ្លើង​ ទៅកើត!!»។

បន្ទាប់​ពី​ទ្វីប​អាស៊ី ទិវាភព​ផែន​ដីក៏​បាន​ផ្លាស់​ទៅ​ទ្វីបអឺរ៉ុប​ ជា​ទីដែល​អគារបាស៊ី​លីកា នៃ​ព្រះវិហារ សេន ភីធើរ ប្រភព​ទឹក Trevi Fountainណ នៃក្រុង​រ៉ូម​ និង​ប្រាសាទ Parthenon ក្នុង​ក្រុង​អាថែន​ គឺស្ថិត​ក្នុងចំណោម​ទីតាំង​ជានិមិត្ត​រូប​ជា ច្រើន ដែល​បាន​ចូលរួម​បិទភ្លើង។នៅក្រុង​ឡុងដ៏ ភ្លើង​ត្រូវ​បាន​បិទនៅ​ឯ អគារ​សភា ឧទ្យាន London Eye ស្ពាន Tower Bridge មហា​វិហារ​ នៃព្រះ​វិ​ហារ សេន ប៉ូល​ រាជវាំង បាក់​ឃីង​ហេម និង​ ផ្សារ​ទំនើប Harrods។

នៅក្រុង​ប៉ារីស ប៉ម​អេហ្វែល​ បានធ្លាក់​ចូល​ក្នុង​ភាពងងឹត​ ដូចជា​វិមាន​ក្រឹមឡាំង​ ក្នុង​ក្រុង​ម៉ូស្គូ​ដែរ។អ្នក​ក្រុង​ញូវ​យ៉ក​ម្នាក់ បាននិយាយ កំប្លែង​តាម​គណនី ធ្វី​ធើរថា៖ «នៅពេល​អគារ​រដ្ឋអធិរាជ​របស់​ក្រុង​ងងឹតខ្ញុំ​ក៏ឆ្ងល់​ថា ហេតុ​អ្វី​ជើង​មេឃ​របស់ខ្ញុំ​ខ្មៅ​ងងឹត​ម្ល៉េះ»។

នៅក្នុង​រដ្ឋ​ធានីសាន​ត្យា​ហ្គោ នៃ​ប្រទេស​ស៊ី​លី វិមាន​នៃប្រ​ធានាធិបតី La Moneda បាន​កាត់ផ្តាច់​ភ្លើង​អគ្គិសនី រយៈពេល​មួយ​ម៉ោង​ ខណៈ​នៅ ម៉ិកស៊ីក​វិ​មាន​របស់​រដ្ឋធានី​នេះទៅដល់​ទីលាន​បដិ​វត្ត​ សុទ្ធ តែ​ងងឹត​ដូចគ្នា។

ក្នុងពេល​ជាមួយ​គ្នា​នេះ នៅ​ពី​មុខ​មហាវិហារ Vilnius nS bjrTes lI Tuy GanI ហ្វូង​មនុស្ស​ចូលរួម​ការ​ដុត​ទៀន​បង្ហាញ រាង ៦០ នាទី​ ខណៈកំពុង​បិទភ្លើង​។

នាយក​រដ្ឋមន្ត្រី​កាណាដា​លោក​ចាស្ទីន ទ្រូដូ បាន​ប​ង្ហាញ​រូប​ថតរបស់​លោក​ និង​ភរិ​យា ជា​ពន្លឺភ្លើង​ទៀន និង​ ចង្ក្រាន​ភ្លើង​កំពុងឆេះ​ដ៏កក់​ក្តៅនៅ ខា​ងក្រោយលើ គណនី​ធ្វីធើរ។

លោកទ្រូដូ ក៏​បាន​សរសេរថា៖«យើង គ្រប់គ្នា​រួមគ្នា​លើផែន​ដី​នេះ​ នៅក្នុង​អំឡុង​ពេល​នៃ​ទិវា​ភពផែនដី​នេះ​ និង​បន្តបន្ទាប់​មក​រាល់ថ្ងៃ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍