អ្នក​ភូមិ​ចិន​ចាប់​ខ្យល់​ដាក់​លក់​លើ​ភ្នំ សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ក្នុង​តម្លៃ​ដ៏​សមរម្យ

ប្រជាជន​ក្នុង​ទីក្រុង Qingyuan នៅ​ខេត្ត​ភាគ​ខាងជើង Guangdong ជា​ច្រើន​នាក់ នាំ​គ្នា​ឡើង​ភ្នំ​ចាប់​ខ្យល់​ច្រក​ដាក់​ថង់​សម្រាប់​លក់ ឲ្យ​ភ្ញៀវ​ទេសចរ​ណា​ដែល​ដើរ​លេង​ទៅ​ជាយ​ក្រុង ដើម្បី​គេច​ចេញ​ពី​ខ្យល់​រថយន្ត និង​យានជំនិះ​ក្នុង​ទីក្រុង ដែល​តែងតែ​បំពុល​បរិយាកាស​ដល់​មនុស្ស​គ្រប់គ្នា ។
អ្នក​ភូមិ​ចិន​ចាប់​ខ្យល់​ដាក់​លក់​លើ​ភ្នំ សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ក្នុង​តម្លៃ​ដ៏​សមរម្យ
អ្នក​ភូមិ​ចិន​ចាប់​ខ្យល់​ដាក់​លក់​លើ​ភ្នំ សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ក្នុង​តម្លៃ​ដ៏​សមរម្យ
ខ្យល់​ដែល​ដាក់​លក់​ទាំង​នោះ មាន​តម្លៃ​ចាប់​ពី​១០​យ័ន ទៅ​៣០​យ័ន (១.៥​ទៅ​៤.៦០​ដុល្លារ) ស៊ីសង​ទៅ​តាម​ទំហំ​ថង់​ដែល​ដាក់​ខ្យល់​នោះ ដោយ​អ្នក​លក់​ទាំង​នោះ ជា​ប្រជាជន​មក​ពី​តំបន់ Lianshan Zhuang និង​តំបន់​ស្វយ័ត​ស្រុក​ Yao ។
៨៥​ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​ខេត្ត​ Guangdong លាតសន្ធឹង​ទៅ​ដោយ​ព្រៃ ហើយ​តំបន់ Lianshanជា​កន្លែង​ដែល​មាន​ព្រៃ​ច្រើន​ជាង​គេ​បំផុត ដូច្នេះ​ហើយ​ប្រជាជន​ក្នុង​ទីក្រុង​តែងតែ​ឡើង​ភ្នំ​នេះ ដើម្បី​គេចវេះ​ពី​ផ្សែង​គ្រឿងយន្ត​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​ទីក្រុង ។
អ្នក​ភូមិ​ចិន​ចាប់​ខ្យល់​ដាក់​លក់​លើ​ភ្នំ សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ក្នុង​តម្លៃ​ដ៏​សមរម្យ