បុរស​​ម្នាក់​​​ល្បី​​លើ​ Facebook​ ​ដើរ​​​​សម្លុត​​ទារ​លុយ​​​​​ភ្ញៀវ​​​នៅ​​​អង្គរ​វត្ត​សមត្ថកិច្ច​​ថា​​ ចុះ​ពិនិត្យ​ហើយ

ខេត្ត​សៀមរាប៖ ​ករណី​យុវជន​ម្នាក់​ដែល​ត្រូវ​​​​អ្នក​លេង​បណ្ដាញ​សង្គម​ Facebook ​​មួយ​ចំនួន​បាន​ថត​​បង្ហោះ​​​ថា បាន​ធ្វើ​សកម្មភាព​ដើរ​​​អុកឡុក ​​និង​ទារ​លុយ​​ពី​​ភ្ញៀវ​ទេសចរ​នៅ​​ក្នុង​ប្រាសាទ​អង្គរ​វត្តនោះ​ ​​​មន្ត្រី​​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​បាន​ផ្ញើ​ជូន​ទៅ​អង្គភាព​ទទួល​ខុស​ត្រូវ​នៅ​តំបន់​នេះ ​ដើម្បី​ពិនិត្យ​រួច​ហើយ។​​​
​​​បុរស​​ម្នាក់​​​ល្បី​​លើ​ Facebook​ ​ដើរ​​​​សម្លុត​​ទារ​លុយ​​​​​ភ្ញៀវ​​​នៅ​​​អង្គរ​វត្ត​សមត្ថកិច្ច​​ថា​​ ចុះ​ពិនិត្យ​ហើយ បុរស​​ម្នាក់​​​ល្បី​​លើ​ Facebook​ ​ដើរ​​​​សម្លុត​​ទារ​លុយ​​​​​ភ្ញៀវ​​​នៅ​​​អង្គរ​វត្ត​សមត្ថកិច្ច​​ថា​​ ចុះ​ពិនិត្យ​ហើយ
មន្ត្រី​​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​រូប​​នេះ បាន​ប្រាប់ KQUBE ​នៅ​ថ្ងៃ​​នេះ​ថា ​​លោក​​បាន​ផ្ញើ​ជូន​អង្គភាព​ទទួល​ខុស​ត្រូវ​នៅ​តំបន់​នេះ​រួច​ហើយ ​កាល​ពី​ម្សិលមិញ​ ដើម្បី​ពិនិត្យ​​លើ​ករណី​នេះ​។
សូម​បញ្ជាក់​ថា​ នា​ពេល​ថ្មី​​ៗ​នេះ ​អ្នក​លេង​ Facebook ​មួយ​ចំនួន​​បាន​ស្នើ​ឲ្យ​​អាជ្ញាធរ​​នៅ​​ប្រាសាទ​អង្គរ​វត្ត ជួយ​ចាត់​វិធានការ​លើ បុរស​​ម្នាក់​ឈ្មោះ ណូ អាយុ​ប្រហែល​២៣​ឆ្នាំ ​​ដែល​​​ដើរ​តាម​ភ្ញៀវ​ទេសចរណ៍​ទារ​លុយ​ក្នុង​ប្រាសាទ​អង្គរ​វត្ត​រាល់​ថ្ងៃ​ ហើយ​​ប្រភព​បាន​​ឲ្យ​ដឹង​ទៀត​ថា ​បុរស​ខាង​លើ​ជា​អ្នក​​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ផង ​​​ដោយ​​តែងតែ​ជេរ​ប្រមាថ​ និង​សម្លុត​ទារ​លុយ​ភ្ញៀវ​បរទេស​រាល់​ថ្ងៃ៕
ប្រភព៖​kqube
  • បុរស​​ម្នាក់​​​ល្បី​​លើ​ Facebook​ ​ដើរ​​​​សម្លុត​​ទារ​លុយ​​​​​ភ្ញៀវ​​​នៅ​​​អង្គរ​វត្ត​សមត្ថកិច្ច​​ថា​​ ចុះ​ពិនិត្យ​ហើយ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:កំសាន្ត
Tags: