ក្រសួង​ការងា​ណែ​នាំឱ្យ​ប្រុងប្រយ័ត្ន​ការដួលសន្លប់​របស់​ក​ម្មករ​ក្នុងពេល​អាកាសធាតុ​កំពុង​ក្តៅ

ភ្នំពេញៈ ក្រោយពី​ក្រសួង​ធន​ធា​ទឹក​និង​ឧតុនិយម​បានប្រកាស​ពី​ការឡើង​កម្តៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ក្រសួង​ការងារ​ទើបបាន ចេញ​សេចក្តីជូនដំណឹង​មួយ ឱ្យដល់​បណ្តា​រោងចក្រ សហគ្រាស​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា​ត្រៀមខ្លួន​ទប់ស្កាត់​បញ្ហា​កម្មករ​ដួលសន្លប់​និង​ព្រមទាំង​ហា​និ​យ​ភ័យ​នានា​ទៀត​ដែល​អាច​កើតមានឡើង ។​

​ក្នុង​សេចក្តីជូនដំណឹង​ដែល​ចេញផ្សាយ​កាលពី ​ថ្ងៃទី​ ១៧ ​ខែមីនា ​កន្លងមក​គេ​ឃើញ​ក្រសួង​ការងារ​បញ្ជាក់ថា​បន្ទាប់​ពី​ក្រសួង​ធនធានទឹក និង ឧតុនិយម បានប្រកាស​ពី​ស្ថានភាព​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង​ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​កក់ខែ​មាន​ចំនួន​តិចតួច​នា​រដូវប្រាំង​, ហេតុនេះ​ក្រសួង​ការងារ​សូម​ជូនដំណឹង​ដល់​ម្ចាស់​និង​សហគ្រាស គ្រឹះស្ថាន ជាពិសេស​សហគ្រាស គ្រឹះស្ថាន​កាត់ដេរ​សម្លៀកបំពាក់​និង​ដេរ​ស្បែកជើង​ទាំងអស់​ឱ្យបាន​ជ្រាបថា បាតុភូត​អាកាសធាតុ​ខាងលើ​នឹងធ្វើ​ឱ្យ​កំដៅ​ក្នុង​រោងចក្រ​កើនឡើង​ដែល​អាច​បង្ក​ឱ្យ​កម្មករនិយោជិត​ខ្វះ​ជាតិ​ទឺ​ក​ឬ​ងាយ​ធ្លាក់ខ្លួន​ឈឺ ។​

ក្រសួង​ការងា​ណែ​នាំឱ្យ​ប្រុងប្រយ័ត្ន​ការដួលសន្លប់​របស់​ក​ម្មករ​ក្នុងពេល​អាកាសធាតុ​កំពុង​ក្តៅ

ក្រសួង​ការងា​ណែ​នាំឱ្យ​ប្រុងប្រយ័ត្ន​ការដួលសន្លប់​របស់​ក​ម្មករ​ក្នុងពេល​អាកាសធាតុ​កំពុង​ក្តៅ

 

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​នេះ​បញ្ជាក់​ដែរ ថា ដើម្បី​ប​ញ្ច្រ​សៀ​បាន​នូវ​ហានិភ័យ​ខាងលើនេះ​និង​ដើម្បី​បង្ការ​រ​កើតឡើង​មានការ​ដួលសន្លប់​ជាយថាហេតុ​និង​ដើម្បី​ការពារ​ការខាតបង់​សហគ្រាស គ្រឹ​ស្ថាន ក្រសួង​ការងារ​សូម​ធ្វើ​ការណែនាំ​ដល់​ម្ចាស់ និង នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ អនុវត្ត​ឱ្យបាន​ម៉ត់ចត់​នូវ​វិធានការ​ដូចខាងក្រោម​៖

១) ត្រូវ​មើលថែទាំ​និង​ត្រួតពិនិត្យ​ជាប្រចាំ​និង​បើក​ឱ្យ​ដំណើរការ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់​នៅតាម​អគារ​ផលិតកម្ម​ទាំងអស់ ឱ្យបាន​យ៉ាងហោចណាស់​មួយ​ម៉ោង មុន​អនុ​ញ្ញា​ត្តិ​ឱ្យ​កម្មករនិយោជិត​ចូល​បម្រើ​ការងារ ស្របតាម​ប្រកា​សលេខ ១២៥ ស្តីពី​ការបញ្ចេញ​ខ្យល់​និង​ការសំអាត​បរិយាកាស​ក្នុង​ទីកន្លែង​ធ្វើការ ​។​ ២) ត្រូវដាក់​ឱ្យមាន​ឧបករណ៍​វាស់​ស្ទង់កំដៅ (​សី​តុ​ណ្ហ​មាត្រ​) នៅ​កន្លែងធ្វើការ​ងារ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​តាមដាន ការវិវត្ត​នៃ​កំដៅ ។ ៣) ត្រូវ​រៀបចំ​ទុ​ដាក់​សម្ភារៈ​កុំឱ្យ​បាំង​ប្រភព​ខ្យល់​ចេញចូល ។ ៤) ត្រូវ​បើក​បង្អួច ទ្វា ឱ្យបាន​ធំ​ទូលាយ ឬ​បន្ថែម​កង្ហារ​បញ្ចូល​ខ្យល់​ក្នុង​អគារ​ផលិតកម្ម​នៅពេល​មាន​អាកាសធាតុ​ក្តៅ ។

៥ ) ត្រូវ​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ស្រោច​ទឹក​នៅលើ​ដំបូល​អាគារ​ផលិតកម្ម ឱ្យបាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយថ្ងៃ​ឬ​បន្ថែម​សំណាញ់​នៅលើ​ដំបូល​អគារ​ផលិតកម្ម​ដើម្បី​កាត់បន្ថយ​កំដៅ ។ ៦) ត្រូវ​ផ្តល់​ទឹកស្អាត​សម្រាប់​បរិភោគ​ឱ្យបាន​គ្រប់គ្រាន់​ដល់​កម្មករនិយោជិត ស្របតាម​ប្រកា​សលេខ ០៥៤ ស្តីពី​ការផ្តល់​ភេសជ្ជៈ​អនាម័យ ។​៧) ត្រូវ​មើលថែទាំ​និង​ត្រួតពិនិត្យ​ជាប្រចាំ​ប្រព័ន្ធ​បង្កា អគ្គីភ័យ និង​សម្ភារៈ​ការពារ​រួម​នៅក្នុង​អគារ សហគ្រាស គ្រឹះស្ថាន​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ធានាថា​ប្រព័ន្ធ និង ឧបករណ៍​ទាំងនោះ​អាច​ដំណើរការបាន​ក្នុងពេល​មាន​គ្រាអាសន្ន​កើតឡើង​ព្រមទាំង​អនុវត្តតាម​ការណែនាំរ​បស់​ក្រុមអធិការកិច្ច​ការងារ​តែមួយ ។​

៨) ត្រៀម​រៀបចំ​ឱ្យមាន​ប្លង់​សម្រាប់​ជម្លៀស​ខ្លួន សញ្ញា​ការពារ​សុ​វត្តិភាព​នៅតាម​ប៉ុស្តិ៍​ការងារ និង ការអប់រំ​បណ្តុះបណ្តាល​កម្មករនិយោជិត ស្របតាម​ប្រកា​សលេខ ១៧៦ ស្តីពី​ការអប់រំ​អនាម័យ​និង​បច្ចេកទេស​សន្តិសុខ​ការងារ​ដល់​កម្មករនិយោជិត ប្រតិភូ​បុគ្គលិក និង សហគ្រាស ។ ៩) ចំពោះ​សហគ្រាស គ្រឹះស្ថាន​ដែលមាន​ប្រើប្រាស់​សារធាតុ​គីមី​ងាយ​ឆាបឆេះ ត្រូវ​រៀបចំ​ឱ្យមាន​ប្រ​ព៏​ន្ធ​ឆ្លើយ​គ្រាអាសន្ន និង​រក្សា​ទុកដាក់​សារធាតុ​ទាំងនោះ​ឱ្យ​ដាក់​ដោយឡែក​ពីគ្នា និង​ដាក់​ឆ្ងាយ​ពី​អគារ​ផលិតកម្ម ។​

​សូម​រំលឹក​ដែរ​ថា​កាលពី​ថ្មីៗ​មកនេះ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានចេញ​សេចក្តីជូនដំណឹង​ថា​ចាប់ពី​ថ្ងៃទី ១៧-២៥ ខែមីនា ឆ្នាំ ២០១៦ ពោល​មាន​រយៈពេល ៩ ថ្ងៃនេះ នៅ​ប្រទេស​កម្ពុជា​នឹង​ប្រឈមមុខ​សីតុណ្ហភាព ឡើង​កំដៅ​មួយកម្រិត​ទៀត គឺ​ចាប់ពី ៣៨-៤០ អង្សា​សេ ក្នុងនោះ​រួមមាន ទី​១-​តំបន់​វាលទំនាប និង តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អតិបរមា​ចាប់ពី ៣៨-៤០ អង្សា​សេ និង ទី​២-​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៥-៣៧​អង្សា​សេ និង​អាចមាន​ភ្លៀង​កក់ខែ​តិចតួច ប៉ុណ្ណោះ ៕

ប្រភព៖ pmhotnews

  • ក្រសួង​ការងា​ណែ​នាំឱ្យ​ប្រុងប្រយ័ត្ន​ការដួលសន្លប់​របស់​ក​ម្មករ​ក្នុងពេល​អាកាសធាតុ​កំពុង​ក្តៅ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:កំសាន្ត
Tags: