តើ​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​អ្នក​ឈប់​បរិភោគ​សាច់​?

មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​បរិភោគ​សាច់​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ ហើយ​ការ​ដែល​មនុស្ស​ម្នាក់​ផ្លាស់​ប្ដូរ​របប​អាហារ​ មក​ជា​ញុំា​បន្លែ​ជំនួស​ឲ្យ​សាច់​ គឺ​ជា​រឿង​មួយ​លំបាក​ ទោះ​បី​ជា​ពួកគេ​ដឹង​ជា​ទូទៅ​ថា​ ការ​ញុំា​បន្លែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​​ក៏ដោយ​។ ដូចនេះ​ ខាង​ក្រោម​នេះ​ជា​លទ្ធផល​នៃ​ការ​ឈប់​បរិភោគ​សាច់​ ហើយ​វា​នឹង​ជួយ​ជំរុញ​ឲ្យ​អ្នក​អាច​កាត់​បន្ថយ​ការ​បរិភោគ​សាច់​បាន​ ។

១. អ្នក​នឹង​អាច​កាត់​បន្ថយ​នូវ​បញ្ហា​រោគ​រលាក​នៅ​ក្នុង​ខ្លួន​របស់​អ្នក

ការ​បរិភោគ​សាច់​ច្រើន​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលាក​ ព្រោះ​ថា​ខ្លាញ់​សត្វ​ធ្វើឲ្យ​​សរសៃ​ឈាម​ត្រូវ​បង្អាក់​ ដែល​នាំ​ឲ្យ​សួត​ឡើង​ក្ដៅ​។ បញ្ហា​រលាក​​យូរ​ អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​បេះដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​លើ​ប្រព័ន្ធ​ភាព​សុំា​ផ​ង​ដែរ​ ។ ការ​កាត់​បន្ថយ​នូវ​​ការ​បរិភោគ​សាច់​ អាច​ជួយ​កាត់​​បន្ថយ​​នូវ​សារធាតុ​ខ្លាញ់​ និង​ជាតិ​ពុល​បញ្ចេញ​ដោយ​បាក់តេរី​ក្នុង​សាច់​សត្វ​ ដែល​សារធាតុ​ទាំង​នេះ​ធ្វើ​ឲ្យ​កើត​មាន​រោគ​រលាក​។

២. កម្រិត​ជាតិ​ខ្លាញ់​​នៅ​ក្នុង​ឈាម​ធ្លាក់​ចុះ

យើង​ដឹង​ហើយ​ថា​ សាច់​សត្វ​​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់​ ដែល​នេះ​ជា​កត្តា​ជំរុញ​ឲ្យ​កើន​នូវ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ ដូចនេះ​ ការ​កាត់​បន្ថយ​ការ​បរិភោគ​សាច់​នឹង​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​បាន​ ។ ការ​សិក្សា​បាន​បង្ហាញ​ថា​ នៅ​ពេល​មនុស្ស​ងាក​មក​មាន​របប​អាហារ​ដែល​​សម្បូរ​ដោយ​បន្លែ​វិញ​ នោះ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​របស់​ពួក​គេ​នឹង​ធ្លាក់​ចុះ​៣៥%។

៣.ឱកាស​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​នឹង​ត្រូវ​កាត់​បន្ថយ​

ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ របប​អាហារ​បន្លែ​អាច​ជួយ​បង្ការ​ និង​គ្រប់គ្រង​រោគ​ទឹកនោម​ផ្អែម​បាន​។ សារធាតុ​ខ្លាញ់​សត្វ​ អាច​បំផ្លាញ​កោសិកា​លំពែង​ បង្ក​ការ​រលាក​ធ្ងន់ធ្ងរ​ ឡើង​ទម្ងន់​ ព្រម​ទាំង​ធ្វើ​ឲ្យ​អំាងស៊ុយលីន​​របស់​យើង​បំពេញ​មុខងារ​មិន​បាន​ល្អ​ ដែល​ទាំង​អស់​នេះ​ អាច​បង្ក​ឲ្យ​មាន​រោគ​ទឹកនោមផ្អែម​ប្រភេទ​២ ។ ដូចនេះ​ ប្រសិន​បើ​អ្នក​បរិភោគ​បន្លែ​ នោះ​អ្នក​នឹង​អាច​ជៀស ផុត​ពី​បញ្ហា​នេះ​បាន​ ។

៤. អ្នក​អាច​ស្រក​ទម្ងន់​

តាម​ការ​សិក្សា​ អ្នក​ចូលចិត្ត​បរិភោគ​សាច់​មាន​អត្រា​ឡើង​ទម្ងន់​ខ្ពស់​ជាង​អ្នក​ចូលចិត្ត​បរិភោគ​បន្លែ​។ អ្នក​បរិភោគ​បន្លែ​មាន​កម្រិត​ជាតិ​ខ្លាញ់​ទាប​ តែ​មាន​កម្រិត​ជាតិ​វីតាមីន​បន្លែ​ ផ្លែឈើ​ច្រើន​ ដែល​នេះ​នាំ​ឲ្យ​គេ​អាច​ស្រក​ទម្ងន់​ប្រកប​ដោយ​សុខភាព​ល្អ​ ។

៥. អ្នក​អាច​ជៀស ផុត​ពី​ជាតិ​ពុល​ដែល​ផ្ទុក​ក្នុង​អាហារ​

ផលិតផល​អាហារ​ធ្វើ​ពី​សាច់​សត្វ​ ច្រើន​តែ​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ដូចនេះ​ ប្រសិន​បើ​អ្នក​ជៀសវាង​បរិភោគ​សាច់​ ហើយ​បរិភោគ​បន្លែ​ដែល​ស្រស់​ល្អ​ ឬ​បន្លែ​សរីរាង្គ​នោះ​ អ្នក​នឹង​អាច​ជៀស ផុត​ពី​គ្រោះថ្នាក់​ពី​អាហារ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​របស់​អ្នក​បាន​​ ។

៦. អ្នក​នឹង​ធ្វើ​ឲ្យ​ភព​ផែនដី​យើង​មាន​សុខភាព​ល្អ​

ការ​ប្ដូរ​មក​បរិភោគ​អាហារ​បន្លែ​ មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ជា​ច្រើន​ដល់​បរិស្ថាន​ផែនដី​យើង​ ព្រោះ​ថា​ ការ​ចិញ្ចឹម​សត្វ​ត្រូវ​ប្រើប្រាស់​ដី​ច្រើន​ និង​ត្រូវ​កាប់​ដើម​ឈើ​ដើម្បី​យក​ដី​ ត្រូវ​ការ​ប្រើ​ឥន្ធនៈ និង​ទឹក​ច្រើន​ផង​ដែរ​។ ការ​ប្ដូរ​មក​របប​អាហារ​បន្លែ​ អាច​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ​ ការ​បំផ្លាញ​ព្រៃ​ទឹក​ភ្លៀង​ និង​ការ​បំពុល​បរិយាកាស​ផង​ដែរ​ ៕

ប្រភព៖ cambomag

  • តើ​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​អ្នក​ឈប់​បរិភោគ​សាច់​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:សុខភាព
Tags: