ផ្លែ​​ប៉ោម​​ជា​​ប្រភេទ​ផ្លែ​ឈើ​ជួយ​កាត់​បន្ថយ​ជាតិ​​ស្ករ​នៅ​ក្នុង​ឈាម​

ផ្លែ​ប៉ោម​ជា​ប្រភេទ​ផ្លែ​ឈើមួយ​ប្រភេទ​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ ពិសេស​ផ្លែ​ប៉ោម​មាន​សារ​ប្រយោជន៍​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ជាតិ​ស្ករ​ និង​ការ​ស្រេក​ឃ្លាន​អាហារ​បាន​ទៀត​ផង​។

ដោយ​សារ​ផ្លែ​ប៉ោម​មាន​សារជាតិ​ “បេតា​ឃែ​រ៉ូ​ទីន”​ វីតាមីន​C​ និង​កាក​សរសៃ​ប្រភេទ​រលាយ​ទឹក​ដែល​មាន​ឈ្មោះ​ថា “ភែកធីន” ក្រៅពី​នេះ​វា​នៅ​មាន​អាស៊ីដ​ពីរ​ប្រភេទ​ គឺ​អាស៊ីដ​ “Malic”​ និង​អាស៊ីដ​ “Tartaric” ដែល​ជួយ​រំ​លាយ​អាហារ​ប្រភេទ​ប្រូតេអ៊ីន​​ខ្លាញ់​​ ជាង​នេះ​ទៅ​ទៀត​​សារជាតិ “​​ភែក​ធីន”​ នៅ​មាន​គុណ​សម្បត្តិ​ជួយ​កាត់​បន្ថយ​ភាព​ចង់​បរិភោគ​អាហារ​ បញ្ចុះ​ទម្ងន់​ និង​កាត់​​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូល​។

ផ្លែ​ប៉ោមតែ​​មួយ​ផ្លែ​ជួយ​កាត់​បន្ថយ​ភាព​ស្រេក​ឃ្លាន​អាហារ​បាន​ ព្រោះ​​ផ្លែ​ប៉ោម​មាន​សារជាតិ​ម្សៅ​ និង​ស្ករ​ក្នុង​រូប​ភាព​នៃ​ម៉ូលេ​គុល​ស្ករ​ ដល់​ទៅ​៧៥​ភាគ​រយ​ដែល​ធ្វើ​ឲ្យ​រាង​កាយ​អាច​ស្រូប​ទាញ​សារជាតិ​ស្ករ​មួយ​ប្រភេទ​នេះ​បាន​យ៉ាង​រហ័ស​ដោយ​អាច​នាំ​យក​ទៅ​ប្រើ​ជា​ផល​ប្រយោជន៍​បាន​​ក្នុង​ពេល​វេលា​មិន​លើស​ពី​១០​នាទី​។

ចំ​ពោះ​កម្រិត​ស្ករ​ក្នុង​ឈាម​ នឹង​​កើន​ឡើង​យឺត​ ឬ​លឿន​អាស្រ័យ​ទៅ​លើ​ប្រភេទ​អាហារ​ទាំង​នោះ​ ដូច​ជា​បើសិន​ជា​យើង​បរិភោគ​ទឹក​ឃ្មុំ​ នោះ​សារ​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ភ្លាម ​ប៉ុន្តែ​សម្រាប់​ផ្លែ​ប៉ោម​បើ​ទោះ​បី​មាន​សារ​ជាតិ​ស្ករ​ធម្ម​ជាតិ​ក្នុង​សាច់​ផ្លែប៉ោម​ច្រើន​តែ​វា​ក៍​ធ្វើ​ឲ្យ​សារ​ជាតិ​​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាង​យឺតៗ​ដែល​មិន​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់​អ្នក​ជំ​ងឺ​៕

ប្រភព៖ cambomag

  • ផ្លែ​​ប៉ោម​​ជា​​ប្រភេទ​ផ្លែ​ឈើ​ជួយ​កាត់​បន្ថយ​ជាតិ​​ស្ករ​នៅ​ក្នុង​ឈាម​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:សុខភាព
Tags: