ខេត្ត​​កំពង់​ចាម​ល្បី​ខាង​​បាល់ទះ​ចាប់​ប្រកួត​ Leo Cup 2016 Division B ​​ស្អែក

​ការ​ប្រកួត​បាល់ទះ​​ពាន​រង្វាន់​ Leo Cup 2016 Division B ​​​ប្រចាំ​មណ្ឌល​​​ខេត្ត​កំពង់​ចាម​ដែល​ជា​ខេត្ត​ល្បី​ខាង​បាល់ទះ​នោះ​​ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​នា​ថ្ងៃ​ទី២២ ​ខែ​មីនា ឆ្នាំ​២០១៦​ ស្អែក​នេះ។

 

ខេត្ត​​កំពង់​ចាម​ល្បី​ខាង​​បាល់ទះ​ចាប់​ប្រកួត​ Leo Cup 2016 Division B ​​ស្អែកសកម្មភាព​ប្រកួត​នៅ​មណ្ឌល​ភ្នំពេញ​កន្លង​មក​

 

​​ក្រុម​ចំនួន ៨​​ចូល​រួម​ ​ដោយ​​បែង​ចែក​ជា​ពីរ​ពូល A និង​ B ​​ក្រុម​នីមួយៗ​ត្រូវ​ប៉ះ​គ្នា​ចំនួន ១​​លើក​​ក្នុង​​ពូល ដើម្បី​​សន្សំ​ពិន្ទុ​ ក្រុម​ដែល​ឈ្នះ​ដាច់​ដោយ​លទ្ធផល​ ៣-០ ឬ​៣-១ (ទទួល​បាន ៣​ពិន្ទុ​​ពេញ​)  ខណៈ​ក្រុម​​ឈ្នះ​​​ដោយ​លទ្ធផល ​៣-២ (​​​​ឈ្នះ​ ២​ពិន្ទុ​​ចាញ់​ ១​ពិន្ទុ)។ ​ក្រុម​លេខ ១ និង​លេខ ២​ក្នុង​ពូល​នីមួយ ៗ នឹង​បាន​ឡើង​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

 

​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប្រចាំ​មណ្ឌល​កំពុង​​ចាម​​​ នឹង​បញ្ចប់​នា​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៦។ ​មណ្ឌល​កំពង់​ចាម​ជា​មណ្ឌល​ទី៣ ​​​បន្ទាប់​ពី​មណ្ឌល​ចំនួន​ ២​បាន​ប្រកួត​​ជម្រុះ​រួច​រាល់​គឺ​មណ្ឌល​ភ្នំពេញ​ ​និង​មណ្ឌល​​ខេត្ត​​ព្រះសីហនុ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា