តើ​អ្វី​ជា​ចំណូល​ពី​ការ​បោះពុម្ព​ក្រដាស​ប្រាក់?

រូបថតយកមកពី Facebook ធនាគារជាតិនៃកម្ពុជា

ចំណូល​ពី​ការ​បោះពុម្ព​ក្រដាស​ប្រាក់​គឺ​ជា​ភាព​ខុស​គ្នា​រវាង​តម្លៃ​ចារឹក​របស់​ក្រដាស​ប្រាក់​និង​ ចំណាយ​ផលិតកម្ម ។ ឧទាហរណ៍ ក្រដាស​ប្រាក់​ប្រភេទ ១០.០០០ រៀល ត្រូវ​ការ​ថ្លៃ​ចំណាយ​បោះពុម្ព​ចំនួន ៣០០ រៀល ។ នៅ​ពេល​ដែល​ក្រដាស​ប្រាក់​ប្រភេទ ១០.០០០ រៀល ​នេះ​ត្រូវ​បាន​បោះ​ផ្សាយ​និង​ដាក់​ឱ្យ​ចរាចរ​ដល់​សាធារណជន ក្រដាស​ប្រាក់​នេះ​អាច​ទិញ​ទំនិញ​ក្នុង​តម្លៃ​ ១០.០០០ រៀល ។ ដូច្នេះ ចំណូល​ពី​ការ​បោះពុម្ព​ស្មើ​នឹង ៩.៧០០ រៀល ។

កំណើន​តម្រូវ​ការ​ប្រាក់​រៀល​នឹង​ធ្វើ​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​អាច​ បោះ​ផ្សាយ​ក្រដាស​ប្រាក់​រៀល​កាន់​តែ​ច្រើន ។ ជា​លទ្ធផល នៅ​ពេល​ដែល​ក្រដាស​ប្រាក់ រៀល​ត្រូវ​បាន​បោះពុម្ព​កាន់​តែ​ច្រើន​ កម្ពុជា​នឹង​អាច​ទទួល​បាន​ចំណូល​ពី​ការ​បោះពុម្ព​កាន់​តែ ច្រើន​ដែរ ។

សេដ្ឋកិច្ច​ដែល​មាន​ដុល្លារូបនីយកម្ម​ខ្ពស់​បាន​ដាក់​កំហិត​លើ​លទ្ធភាព​របស់​ប្រទេស​ក្នុង​ការ​ ទទួល​បាន​ចំណូល​ពី​ការ​បោះពុម្ព​នេះ ដោយ​សារ​សាធារណជន​កាន់​រូបិយប័ណ្ណ​ជា​ចម្បង​ ជំនួស​ឱ្យ​រូបិយវត្ថុ​ជាតិ ។ ដូច្នេះ ការ​កាន់​កាប់​រូបិយប័ណ្ណ​មាន​ន័យ​ស្មើ​នឹង​ការ​ខាតបង់​ចំណូល​ ពី​ការ​បោះពុម្ព ។ លើស​ពី​នេះ ការ​កាន់​កាប់​នេះ​ក៏​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឱកាស​ទទួល​បាន​នូវ​ ចំណូល​ការ​ប្រាក់​ពី​ការ​ដាក់​ប្រាក់​បញ្ញើ និង​ការ​វិនិយោគ​រូបិយប័ណ្ណ (ដែល​ត្រូវ​ស្រូប​យក ​ដោយ​ធនាគារ​កណ្ដាល​ក្នុង​ករណី​គ្មាន​ដុល្លារូបនីយកម្ម) នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ។

តាម​រយៈ​ការ​បោះពុម្ព​ក្រដាស​ប្រាក់​រៀល​កាន់​តែ​ច្រើន រាជ​រដ្ឋាភិបាល​នឹង​ទទួល​បាន​មូលនិធិ ​ក្នុង​នាម​ជា​អ្នក​ខ្ចី​ពី​សេដ្ឋកិច្ច​ដោយ​មិន​មាន​ការ​ប្រាក់ ដើម្បី​យក​ទៅ​ធ្វើ​ការ​វិនិយោគ​ក្នុង​ សេដ្ឋកិច្ច​ឬ​ចំណាយ សំដៅ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​អាទិភាព​នានា ៕

  • តើ​អ្វី​ជា​ចំណូល​ពី​ការ​បោះពុម្ព​ក្រដាស​ប្រាក់?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:ជីវិតនិងសង្គម
Tags: