Messi ក្លាយជាអគ្គរដ្ឋទូត Huawei

ម៉ាឌ្រីដ៖ មុនក្លឹប Barcelona ត្រូវប្រកួតជាមួយនឹង Atletico Madrid ក្នុងក្របខណ្ឌ Champions League នាវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១និង៤នាទីនោះ ក្រុមស្មាតហ្វូនចិន បានប្រកាសឲ្យដឹងថា Lionel Messi ជាអគ្គរដ្ឋទូតចុងក្រោយរបស់ខ្លួន។

យោងតាម ibnlive ចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ឲ្យដឹងថា តារាបាល់ទាត់សញ្ជតិ អាហ្សង់ទីន Lionel Messi នឹងធ្វើជាអគ្គរដ្ឋទូតថ្មី របស់ក្រុមហ៊ុនស្មាតហ្វូន Huawei ។

ការជះទំហំទឹកប្រាក់លើ Lionel Messi  ដើម្បីដណ្តើម ពី Samsung នោះ  ស្មាតហ្វូនដែលជាប់ចំណាត់ថ្នាក់ ទី៣ នៅលើ ពិភពលោក គឺចង់ពង្រីកទីផ្សាររបស់ខ្លួន ទៅកាន់ អឺរ៉ុប អាស៊ី និង អាម៉េរិកឡាទីន ។
 
ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់នោះ  គេឃើញ កីឡាករ Messi បានកាន់ស្មាតហ្វូន Huawei Mate 8  ដែលជាសក្ខីភាពមួយ សឲ្យដឹងថាកីឡាករឆ្នើម Barcelona ពិតជា អគ្គរដ្ឋទូត ។

បញ្ជាក់ផងដែរថា  Huawei  នឹងផ្តល់ជាមួយនឹងទឹកប្រាក់ទំហំ ៥ទៅ៦លានអឺរ៉ូ សម្រាប់១ឆ្នាំ និងយ៉ាងហោចណាស់ក៏ធ្វើការកុងត្រា ២ឆ្នាំផងដែរ ជាមួយ Lionel Messi ៕

Messi ក្លាយជាអគ្គរដ្ឋទូត Huawei

Messi ក្លាយជាអគ្គរដ្ឋទូត Huawei