ការ​ថ្លោះ​សន្លាក់ឆ្អឹង ​គួរ​សង្គ្រោះបន្ទាន់ ​បែបណា​?

ការភ្លាត់សន្លាក់ឆ្អឹង គឺជាការមានរបួស មួយប្រភេទដែល កើតឡើងដោយសារតែ មានកម្លាំងសង្កត់ដ៏ខ្លាំង ជាច្រើនដែលធ្វើឲ្យ ឆ្អឹងក្នុងសន្លាក់ភ្លាត់ ចេញពីគ្រលុករបស់វាបាន។ ការភ្លាត់នេះច្រើនតែកើត ឡើងជាញឹកញាប់ ពេលលេងកីឡា។ ការភ្លាត់ក៏អាចបណ្តាលឲ្យ ខូចរូបរាងសន្លាក់បណ្តោះអាសន្ន ឬមិនអាចធ្វើចលនា សន្លាក់នោះបានដែរ។

មូលហេតុ
• ច្រើនតែបណ្តាល មកពីការប៉ះទង្គិចដូចជា ការដួលជាដើម។
• ជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis ក៏អាចបណ្តាលឲ្យ ភ្លាត់សន្លាក់ឆ្អឹងដែរ។

រោគសញ្ញា
• ឈឺចាប់
• ឈឺដោយសារតឹងក្នុងសន្លាក់
• ហើមក្នុងសន្លាក់
• នៅស្បែកត្រង់សន្លក់ មានបញ្ហានោះប្តូរពណ៌

ការព្យាបាល
ទំនាក់ទំនងអ្នកជំនាញ ខាងពេទ្យឱ្យបានលឿន បំផុតតាមតែអាចធ្វើទៅបាន មិនត្រូវធ្វើចលនាសន្លាក់នោះ ឬព្យាយាមទាញវាចូលវិញឡើយ។
បើសិនជាមានដាច់ដោចស្បែក ចូរលាងសម្អាតវាថ្នមៗ និងប្រើបង់រុំដោយមាន ការសម្លាប់មេរោគផង អាចដាក់ជារបស់ អបនៅកន្លែងមានរបួសនោះ ទៅតាមទីតាំងរបស់វាដដែល បើសិនជារបួសនោះធ្ងន់ធ្ងរ ចូរពិនិត្យទៅលើផ្លូវ ដង្ហើមរបស់គេផង បើសិនជាអ្នកជំងឺ មិនដកដង្ហើមទេ អ្នកគួរតែប្រើវិធី ជួយសង្គ្រោះផ្លូវដង្ហើម ដោយការសង្គត់ទ្រូង និងផ្លុំខ្យល់តាមមាត់ ព្រមទាំងលើកជើងឱ្យខ្ពស់ (៣០សង់ទីម៉ែត្រ)។ ប្រើភួយគ្របអ្នកជំងឺ៕

ការ​ថ្លោះ​សន្លាក់ឆ្អឹង ​គួរ​សង្គ្រោះបន្ទាន់ ​បែបណា​?

ប្រភព៖ គេហទំព័រ www.health.com.kh