សុខៗទូរសព្ទ iPhone 6 ស្រាប់តែឆេះ លើយន្តហោះ អ្នកដំណើរភ័យមិនស្ទើរ

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅនេះ មានអគ្គីភ័យតូចមួយ បានកើតឡើងលើជើងយន្តហោះឈ្មោះ Alaska Air ដែលធ្វើដំណើរពីទីក្រុង Bellingham រដ្ឋ Washington ឆ្ពោះទៅរដ្ឋ Hawaii ដោយបណ្ដាលមក ពីទូរសព្ទ iPhone 6 មួយគ្រឿង។

សុខៗទូរសព្ទ iPhone 6 ស្រាប់តែឆេះ លើយន្តហោះ អ្នកដំណើរភ័យមិនស្ទើរ

បើតាមសម្ដីកញ្ញា Anna Crail ជាម្ចាស់ទូរសព្ទបានឲ្យដឹងថា ដំបូងនាងកំពុងតែមើល ខ្សែភាពយន្តដែលមាន លើយន្តហោះ ហើយនៅ សុខៗស្រាប់តែឃើញ មានអណ្ដាត ភ្លើងចេញពីទូរសព្ទ iPhone របស់នាង។ ក្រោយពីសង្កេតឃើញភ្លើងឆេះ នាងក៏បានបោះទូរសព្ទទៅក្រោមកៅអីអង្គុយរបស់អ្នកដំណើរដទៃទៀត ដែលធ្វើឲ្យ ភ្លើងឆេះកាន់តែខ្លាំងឡើង។ ប៉ុន្តែសំណាងល្អដែលក្រុមការងារលើយន្តហោះបានពន្លត់ភ្លើងទាន់ ពេល។

ទាក់ទងនឹងហេតុការនេះលោក John Nance អតីតអ្នកបើកបរ យន្តហោះបានលើកឡើងដែរថា អគ្គីភ័យនេះបានបង្ហាញពីមូលហេតុថា ហេតុអ្វី គួរតែ កំណត់ ទូរសព្ទទៅ កាន់ Flight Mode ពេលស្ថិតនៅលើយន្តហោះ។ ការកំណត់ Flight Mode អាចជួយទប់ស្កាត់ កុំឲ្យទូរសព្ទធ្វើការ Search រករលកសញ្ញា ដែលនាំ ឲ្យកម្ដៅនៃថ្មកើនឡើង។

គួររំលឹកថាកាលពីខែសីហាឆ្នាំ២០១៤ ក៏ធ្លាប់មាន ហេតុការស្រដៀងនេះ កើតឡើងពេលនោះ វាបានកើត ឡើងលើទូរសព្ទ iPhone 5 ដោយទូរសព្ទ គ្រាន់តែ ហុយ ផ្សែង មិនមានជាភ្លើង ឆេះនោះឡើយ៕

ប្រភព៖ សប្បាយ