របៀប​កំចាត់​សក់​ស្កូវ តាម​បែប​ធម្មជាតិ ជាមួយ​នឹង​វិធី​សាស្ត្រ​ទាំង​នេះ!

ការកំចាត់សក់ស្កូវ គឺថា​មាន វិធី​សាស្ត្រ​ផ្សេងៗ​គ្នា ជា​ច្រើន សម្រាប់​កំចាត់ សក់​ស្កូវ​នៅ​ក្បាល របស់​អ្នក ប៉ុន្តែ វា​ក៏​អាច​ថា ជា​រឿង​ល្អ និង​ក៏​អាច​ជា រឿង​អាក្រក់ ផង​ដែរ។ រឿង​ល្អគឺ​ អាច​កំចាត់​សក់​ស្កូវ លើ​ក្បាល​របស់​អ្នកបាន ចំពោះរឿងអាក្រក់វិញ អាចនឹងធ្វើអោយ សក់របស់អ្នក ខូច​ព្រោះតែ ថ្នាំសក់ទាំងនោះ  បាន​ផ្ទុក​ជាមួយ សារធាតុគីមី។ ដូច្នេះ ជម្រើស ដ៏ល្អបំផុត ដើម្បីចៀសវាង កុំអោយផលប៉ះពាល់ ដល់សក់ ហើយ ថែមទាំង អាចកំចាត់ សក់ស្កូវបាន ទៀតនោះ មានតែវិធីសាស្ត្រ តាមបែប ធម្មជាតិទេ។ ប្រសិនបើ  អ្នកមានសក់ស្កូវ ហើយមានបំណងចង់ កំចាត់វានោះ អាចងាកមក សាកល្បងមក ប្រើប្រាស់វិធីសាស្ត្រ តាមបែប ធម្មជាតិនេះបាន។

របៀប​កំចាត់​សក់​ស្កូវ តាម​បែប​ធម្មជាតិ ជាមួយ​នឹង​វិធី​សាស្ត្រ​ទាំង​នេះ!

ដោយវាគ្រាន់តែ ទាមទារអោយ អ្នកមាន សំបកដំឡូង បារាំងចំនួន 5 ផ្លែ ហើយយក វាទាំងអស់ បន្ទាប់​មក អ្នកត្រូវ ដួសទឹកចាក់ ចូលក្នុងឆ្នាំង ចំនួន 2 ពែង ក្រោយមក បន្ថែមសំបក ដំឡូងបារាំង ចូលក្នុងឆ្នាំង ដែលមានទឹកនោះ។ ហើយរំងាស់វា អោយក្លាយ ទៅជាម្ស៉ៅរាវ រួចហើយយក វាចេញ ទុកចោល អោយ​ត្រជាក់ ចាំសឹងបង់ ប្រេង rosemary ឫ ប្រេង lavender ក៏បានដែរ (rosemary or lavender oil) បន្ទាប់​មក កូរអោយសព្វ ចាំដួសដាក់ ក្នុងក្រឡ ជាការស្រេច។

វិធីប្រើវា៖

ជាជំហ៊ានដំបូង អ្នកត្រូវយក សាប៊ូកក់សក់ មកកក់សក់ របស់អ្នក អោយសព្វ នៅលើក្បាល បន្ទាប់​ចាំ​លាង​សំអាត វាចេញជាមួយនឹងទឹក។ ក្រោយពី សំអាតរួចរាល់ ហើយនោះ អ្នកត្រូវការម្យ៉ៅរាវ ដែល​បាន​​ធ្វើហើយនោះ យកមក ម៉ាស្សាលើ សក់ ក៏ដូចជា នៅលើក្បាល របស់អ្នក អោយសព្វ រួចទុក​ចោល​ជាមួយ​នឹង ថ្នាំនោះ ជាការស្រេច។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយ​អាច​ប្រើ​អ៊ីនធឺណែត​​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រា​ការ​ប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូន​ទាំង​ពីរ​ក៏​បាន​បង្កើន​​នូវ​សមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​​អាច​ថត​រូប​បានច្បាស់ទោះនៅទីងងឹត ។

ដូច្នេះ ប្រសិនជា សក់ក្បាល របស់អ្នក មានស្កូវនោះ អាចមកងាក សាកល្បង ជាមួយវិធីសាស្ត្រ មួយនេះ​បាន ព្រោះ មិនត្រឹមតែ អាចជួយ កំចាត់សក់ស្កូវ តែប៉ុណ្ណោះទេ ថែមទាំង អាចជួយ អោយសក់ មាន​សុខ​ភាព​ល្អ ថែមទៀតផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​កំចាត់​សក់​ស្កូវ តាម​បែប​ធម្មជាតិ ជាមួយ​នឹង​វិធី​សាស្ត្រ​ទាំង​នេះ!

  • ដោយ: Sambath
  • 4:30 PM, 21 March
  • ប្រភព: healthylifetricks
  • Tag: សុខភាព