ថៃ រិទ្ធី ផ្តួល​ថៃ​សន្លប់​ក្នុង​ទឹក​ទី​១ ខណៈ សឹម ប៊ុន​ស្រ៊ន់ ឈ្នះ​ពិន្ទុ នា​ការប្រកួត​ដាក់​ទ្រុង​នៅ​ថៃ​

​ភ្នំពេញ​៖ អ្នកលេង​ក្បាច់គុន​ចម្រុះ និង​ជា​កីឡាករ​ប្រដាល់​ក្នុង​ទ្រុង​របស់​កម្ពុជា ថៃ រិទ្ធី បាន​ផ្តួល​កីឡាករ​ថៃ Veerayuth Uttapan ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ខណៈ​កីឡាករ សឹម ប៊ុន​ស្រន់ ឈ្នះ​ថៃ​ដោយ​ពិន្ទុ នា​ការប្រកួត​ប្រដាល់​ក្នុង​ទ្រុង Full Metal Dojo 10 នាទី​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​យប់​ថ្ងៃទី​១៩ ខែមីនា កន្លងទៅនេះ​។​

​អ្នកលេង​ក្បាច់គុន​ចម្រុះ​វ័យក្មេង​របស់​កម្ពុជា ថៃ រិទ្ធី បាន​ផ្តួល​កីឡាករ​ថៃ Veerayuth Uttapan ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ក្រោម​កណ្តាប់ដៃ និង​ផ្លែ​កែង​ស្តាំ​ដ៏​មុត​ស្រួច​របស់ខ្លួន នា​ការប្រកួត​ប្រដាល់​ក្នុង​ទ្រុង Full Metal Dojo 10 ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​យប់​ថ្ងៃទី​១៩ ខែមីនា​។ ចំណែក​អ្នកលេង​គុន​ចម្រុះ​ដូចគ្នា សឹម ប៊ុន​ស្រ៊ន់ បាន​ត្រឹម​យកឈ្នះ​លើ​កីឡាករ​ថៃ Veerayuth Priyoporn ដោយ​ពិន្ទុ​។  

​កីឡាករ ថៃ រិទ្ធី បាន​ប្រើ​កណ្តាប់ដៃ និង​ផ្លែ​កែង​ស្តាំ​ចំ​ពេញៗ​ទៅលើ​ផ្ទៃ​កីឡាករ ថៃ អំឡុង​ពេលដែល​រូបគេ​បាន​ជិះ​ពីលើ​កីឡាករ​ថៃ នា​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នៅក្នុង​ទឹក​ទី​១ ជាហេតុ​ធើ្វ​ឲ្យ​កីឡាករ​ថៃ​រូបនេះ​បាត់បង់​ស្មារតី រួច​សន្លប់​ក្នុង​ទឹក​នោះ​តែម្តង​។ ចំណែក​កីឡាករ សឹម ប៊ុន​ស្រ៊ន់ បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​៣​ទឹក​ពេញ​ជាមួយ​កីឡាករ​ថៃ Veerayuth Priyoporn ត្រូវបាន​គណៈកម្មាការ​សម្រេច​ឲ្យ​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។

​គួរ​បញ្ជាក់ថា អ្នកលេង​គុន​ចម្រុះ ថៃ រិទ្ធី និង សឹម ប៊ុន​ស្រ៊ន់ ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន ច័ន្ទ​រាជ និង​ជា​គ្រូបង្វឹក​ផង​នោះ បាន​ចេញពី​ភ្នំពេញ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ប្រដាល់​ក្នុង​ទ្រុង Full Metal Dojo 10​នាទី​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៧ ខែមីនា និង​បានមក​ដក់​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​២០ ខែមីនា ម្សិលមិញ​នេះ​៕     

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​