កែវ សុទ្ធិ កូនលោក កែវ រ៉េមី បញ្ចប់​បណ្ឌិត​ច្បាប់​នៅ US ចុះ​កម្មសិក្សា​នៅ ICC

​ភ្នំពេញ​៖ យុវជន កែវ សុទ្ធិ អាយុ​២៥​ឆ្នាំ​កូនលោក កែវ រ៉េមី រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នឹង​បញ្ចប់​សញ្ញាបត្រ​បណ្ឌិត​ច្បាប់​ពីស​កល​វិទ្យាល័យ Northwestern University of Law នៅ​សហរដ្ឋអាមេរិក​នៅ​ខែឧសភា​ខាងមុខនេះ​។ បញ្ចប់​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ភ្លាម លោក កែវ សុទ្ធិ គ្រោង​នឹង​ទៅ​ចុះ​កម្មសិក្សា​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(International Criminal Court) នៅក្នុង​ប្រទេស​ហូ​ឡង់​នៅពេល​ខាងមុខនេះ​។ 

​លោក កែវ សុទ្ធិ ដែល​បាន​ចំណាយពេល​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក គ្រោង​នឹង​ចុះ​កម្មសិក្សា​នៅ​តុលាការ​ក្រុងឡាអេ ឬ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅក្នុង​ប្រទេស​ហូ​ឡង់​ពី​ខែសីហា​ឆ្នាំ​២០១៦​ដល់​ខែធ្នូ​ឆ្នាំ​២០១៦​ខាង​មុននេះ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់លោក កែវ រ៉េមី រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ត្រូវជា​ឪពុក​របស់​យុវជន កែវ សុទ្ធិ​។

​លោក កែវ រ៉េមី បាន​ឲ្យ​ដឹងថា កូន​របស់លោក​រៀន​ពូកែ​ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​សហរដ្ឋអាមេរិក​។ រៀន​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នយោបាយ និង​សញ្ញាបត្រ​បណ្ឌិត​ច្បាប់​នៅ​សហរដ្ឋអាមេរិក យុវជន កែវ សុទ្ធិ តែងតែ​ទទួលបាន​និទ្ទេស A​។ នេះ​គឺជា​បញ្ជាក់ប្រាប់​របស់លោក កែវ រ៉េមី​។ លោក រ៉េមី ថា លោក កែវ សុទ្ធិ ធ្លាប់​ទទួលបាន​និទ្ទេស B ដែរ​។ ប៉ុន្តែ និទ្ទេស A ទទួលបាន​ច្រើនជាង​។

​ក្រោយពី​កូន​បញ្ចប់​ការសិក្សា​សញ្ញាបត្រ​បណ្ឌិត​ច្បាប់​នៅ​សហរដ្ឋអាមេរិក លោក រ៉េមី មាន​មោទកភាព​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កូនលោក​។ លើសពីនេះទៅទៀត ការបង្ហាញ​វត្តមាន​របស់​កូន​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​រឹតតែ​ធ្វើ​ឲ្យ​លោក កែវ រ៉េមី រំភើប​កាន់តែខ្លាំង​ឡើង​។ «​ខ្ញុំ​សប្បាយចិត្ត​។ ខ្ញុំ​មាន​មោទកភាព​ចំពោះ​រូបគេ​។ កូន​ខ្មែរ​ក៏​មិន​អន់​ដែរ​​»​។ នេះ​គឺជា​បង្ហាញ​អារម្មណ៍​របស់លោក កែវ រ៉េមី រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​