ACU កោះហៅ​យុវជន​ប្ដឹង​ឯកឧត្តម កឹម សុខា ពី​រឿង​ពុករលួយ​ចូល​ស្ដាប់​ការវិភាគ និង​បំភ្លឺ​ព័ត៌មាន​

រូបពីហ្វេសប៊ុកលោក ស្រី ចំរើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​កោះអញ្ជើញ​ក្រម​និស្សិត​ដែល​បានដាក់​ពាក្យ​ប្ដឹង​ឯកឧត្តម កឹម សុខា ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ ពី​រឿង​ពុករលួយ​នោះ ឲ្យ​ចូល​បំភ្លឺ​ព័ត៌មាន​នៅ​ថ្ងៃ​២២​មីនា​នេះ​។ ក្រុមយុវជន​បាននាំគ្នា​ដាក់ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ល្ងាច​ថ្ងៃទី​១៨​មីនា ដោយ​ពួកគេ​សង្ស័យថា ឯកឧត្តម កឹម សុខា បាន​ប្រព្រឹត្តិ​អំពើពុករលួយ​ក្នុង​បក្ស ដោយបាន​ផ្ដល់​ថវិកា​ឲ្យ​ស្រី​ស្នេហ៍​ទិញ​ផ្ទះ និង​បើក​កន្លែង​រកស៊ី​។​

​តំណាង​ក្រុមយុវជន​លោក ស្រី ចំរើន ដែល​អះអាង​ខ្លួន​ជា​និស្សិត​មកពី​សកល​វិទ្យាល័យ​ផ្សេងៗ​គ្នា​នោះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅថ្ងៃនេះ​ថា ក្រុមនិស្សិត​លោក​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ កោះហៅ​ឲ្យ​ចូលរួម​ប្រជុំ​ស្ដាប់​ការវិភាគ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សាកសួរ​ដេញដោល​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​ពាក្យបណ្ដឹង​នេះ ។ លោក ស្រី ចំរើន បាន​អះអាងថា លោក​មាន​ខ្សែអាត់​សំឡេង​ចំនួន ៣​វគ្គ​ដែល​អាចជា​ភស្តុតាង​បញ្ជាក់​យ៉ាងច្បាស់​ថា ឯកឧត្តម កឹម សុខា បានផ្ដល់​លុយ​ទិញ​ផ្ទះ ទិញ​ដី និង​បើកមុខ​ជំនួញ​ឲ្យ​ស្រី​ស្នេហ៍​។​

​លោក ស្រី ចំរើន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អង្គភាព​ប្រឆាំង​អំពើពុករលួយ គេ​អញ្ជើញ​ពួក​ខ្ញុំ​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​ស្ដាប់​នៅ​ម៉ោង​៩​ព្រឹកស្អែក​នេះ​។ ហើយ​វា​អាចមាន​ការសួរដេញដោល​លើ​ពាក្យបណ្ដឹង ដែល​ខ្ញុំ​ត្រូវការពារ​ពាក្យបណ្ដឹង​នេះ​»​។​

​កាលពី​ថ្ងៃទី​១៤ ខែមីនា ក្រុមយុវជន​នេះ​ក៏បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​នេះ​កោះហៅ​លោក កឹម សុខា ចេញមុខ​បកស្រាយ​រឿង​ខ្សែអាត់​សំឡេង​ដែល​ពួកគេ​សង្ស័យថា ជា​សំឡេង​ឯកឧត្តម កឹម សុខា ដែល​បាន​សាសង​ស្នេហា​ជាមួយ​នារី​ម្នាក់​នេះដែរ​។ ក្រុមយុវជន​នេះ​ចាត់ទុក​រឿងអាស្រូវ​ស្នេហា​អ្នកនយោបាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ច្បាប់ និង​សង្គមជាតិ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ព្យាយាម​តាម​ជួប​ឯកឧត្តម កឹម សុខា គ្រប់​ទីកន្លែង ដើម្បី​បកស្រាយ​បញ្ហា​នេះ​។​

​ព័ត៌មាន​ទាក់ទង​សំឡេង​ឆ្លើយ​ស្នេហា ដែលមាន​ការចោទប្រកាន់​ថា​ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា និង​យុវតី​ម្នាក់ មិនបាន​ធ្វើ​ឲ្យ​ប្រធានស្តីទី​គណបក្សប្រឆាំង​ស្មុ​គ្រ​ស្មាញ​អារម្មណ៍​នោះឡើយ​។ ដោយ​មិន​និយាយ​ចំ​ពី​បញ្ហា ឯកឧត្តម កឹម សុខា ធ្លាប់បាន​បញ្ជាក់​កន្លង​មក​ថា បក្ស​របស់លោក​ត្រូវតែ​ធ្វើ​ទៅតាម​គោលដៅ តាម​ផែនការ​យុទ្ធ​របស់ខ្លួន ដោយ​«​មិនត្រូវ​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង »​ហើយ​មិន​ធ្វើ​អ្វី​តាមតែ​គេ​ចាក់​ឲ្យ​លោត​នោះទេ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​