ដូ​ណា​ល់​ត្រាំ ចម្អក​ថា អូ​បា​ម៉ា មិន​បានទទួល​ការគោរព​ពី​មេដឹកនាំ​គុយបា​

​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ បាន​ចម្អក​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថា លោក​គ្មាន​តម្លៃ​សម្រាប់​គុយបា ព្រោះតែ​គ្មាន​ឡើយ​វត្តមាន​ប្រធានាធិបតី​គុយបា លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ នៅ​ព្រលានយន្តហោះ​ពេល​លោក​អញ្ជើញ​ទៅដល់​ឡើយ​។

​ស្របពេល​ដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អញ្ជើញ​ទៅដល់​ប្រទេស​គុយបា  បេក្ខជន​ប្រធានាធិបតី​នាំមុខ​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​រិះគន់​និង​ចម្អក​ឡក​ឡឺ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះដែរ​។ នេះ​ក៏ដោយ​សារ ប្រមុខរដ្ឋ​គុយបា មិនបាន​អញ្ជើញ​ទៅ​ព្រលានយន្តហោះ Jose Marti ដោយផ្ទាល់​ដើម្បី​ស្វាគមន៍​ប្រមុខរដ្ឋ​អាមេរិក​ឡើយ​។​

​លោក​បាន សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់លោក​ថា​៖ « លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទើប​ទៅដល់​ប្រទេស​គុយបា ជា​រឿង​សំខាន់​ណាស់​។ ប៉ុន្តែ​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ​មិនបាន​ទៅ​ស្វាគមន៍​លោក​ទេ ខណៈដែល​លោក រ៉ាអ៊ូល កាស្ត្រូ ទៅ​ស្វាគមន៍​សម្តេច​ប៉ាប និង​មេដឹកនាំ​ផ្សេងទៀត​។ គ្មាន​ការគោរព​បន្តិច​សោះ​»​។​

​សេដ្ឋី​អចល​ទ្រព្យ​នេះ​កត់សម្គាល់ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិនបាន​ទទួល​ការគោរព​បន្តិច​ពី ប្រធានាធិបតី​គុយបា​ឡើយ ព្រោះ​កន្លងមក​ពេល​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស អញ្ជើញ​មកដល់​ព្រលានយន្តហោះ Jose Marti លោក​បាន​អញ្ជើញ​ទៅ ទទួល​ដោយផ្ទាល់​។​

​អ្នក​ដែល​អញ្ជើញ​ទៅ​ទទួល លោក អូ​បា​ម៉ា មានដូចជា​រដ្ឋមន្ត្រីការបរទេស​គុយបា Bruno Eduardo Rodriguez Parrilla  ឯកអគ្គរដ្ឋទូត​គុយបា​ទៅកាន់​សហរដ្ឋអាមេរិក Jose Cabanas និង​ប្រមុខ​ស្ថាប័ន​កិច្ចការ​អាមេរិក​ប្រចាំ​ក្រសួងការបរទេស​គុយ​បា​លោក Josefinal Vidal​។ 

​វត្តមាន​របស់លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​គុយបា​ថ្ងៃ​ចន្ទ​នេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ហើយ​លោក​ក្លាយជា​ប្រ​ធានា​ធិ​ប​តិ​អាមេរិក​ដំបូង​ក្នុង​រយៈពេល ជិត​៩០ ឆ្នាំ​ដែល​ទៅ​ទស្សនកិច្ច​រដ្ឋ​ខា​រី​ប៊ី​ន​នេះ​។ ហើយ​លោក​នឹង​ជួប​ជជែក​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ជុំវិញ​ការស្តារ​ចំណង​ការទូត​កន្លងមក ដែរ ហើយ​គេ​រំពឹងថា​ក្រោយ​ទស្សនកិច្ច​របស់លោក ទំនាក់ទំនង​ទ្វេភាគី​រវាង​សត្រូវ​សម័យ​សង្គ្រាមត្រជាក់​នេះ​នឹង​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

 សូមបញ្ជាក់ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​មេដឹកនាំ​គុយបា បានសម្រេច​ស្តារ​ចំណង​ការទូត​ឡើងវិញ​កាលពី​ចុងឆ្នាំ ២០១៤ ហើយ​រហូតដល់​ខែកក្កដា​ឆ្នាំ ២០១៥ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បើក​ស្ថានទូត​ឡើងវិញ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​