ឥណ្ឌូនេស៊ី ប្រតិកម្ម​ខ្លាំង​នឹង​ទាហាន​ល្បាត​ចិន ដែល​បំពាន​អធិបតេយ្យ​ខ្លួន​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង

​លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ីសកម្មភាព​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​អាស៊ាន​នៅក្នុង​តំបន់​នោះ មិន​សប្បាយ និង​ថែមទាំង​បានចេញ​កំណត់​ការទូត​ប្រឆាំង​ចិន​ជា​បន្តបន្ទាប់​ផងដែរ​។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ី​ដែល​មិនមែនជា​ភាគី​នៃ​ជម្លោះ តែ​ក៏មាន​អធិបតេយ្យ​ជាប់​សមុទ្រ​ចិន​ខាងត្បូង បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ក្រោយពី​ទាហាន​ល្បាត​ចិន​បាន​បំពាន​ក្នុង​អធិបតេយ្យ​ខ្លួន​។​

​លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី បាន​ចោទប្រកាន់​ទាហាន​ល្បាត​សមុទ្រ​ចិន​ថា​បាន​បំពាន​ដែនទឹក​របស់ខ្លួន​ដែល​ស្ថិត​នៅក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ ប្រតិកម្ម​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោកស្រី​រដ្ឋមន្ត្រី​ជាមួយនឹង​តំណាង​ទូត​ប្រចាំ​ក្រុង​ហ្សា​កាតា​នៅ​ថ្ងៃទី​២១ ខែមីនា​នេះ​។​

លោកស្រី Retno Marsudi បាន​សង្កត់ធ្ងន់ថា ក្នុងជំនួប​ជាមួយនឹង​តំណាង​ទូត​ចិន ឥណ្ឌូនេស៊ី​ពិតជា ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ការបំពាន​របស់​ទាហាន​ល្បាត​ចិន​លើ​សិទ្ធិ​អធិបតេយ្យ​របស់​ឥណ្ឌូនេស៊ី​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់លោក​ស្រី​រដ្ឋមន្ត្រី​នៅ​សន្និសីទ​សារព័ត៌មាន​។

សូមបញ្ជាក់​ផងដែរ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ អាស៊ាន​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ជម្លោះ​នេះ បាន​អូស បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​ជាច្រើន​ទសវត្ស​រ៍ហើយ ដ្បិត​ភាគី​នីមួយៗ មាន​អំណះអំណាង​ផ្សេង ៗ​គ្នា​ទៅលើ​តំបន់​ទាមទារ​ដែល​ត្រួតស៊ីគ្នា ជាពិសេស​នោះ គឺ​ជាមួយនឹង​ចិន​ដែល​បានទាមទារ​ស្ទើរតែ ទាំងស្រុង​នៃ​តំបន់​ជម្លោះ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​