​អាហារ​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ញ៉ាំ​ពេល​អស់​រដូវ​?

​អាហារ​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ញ៉ាំ​ពេល​អស់​រដូវ​?

​មនុស្ស​ស្រី​នៅពេល​ដែល​មក​រដូវ​ម្តងៗ​គឺ​បាត់បង់​ឈាម​អស់​ច្រើនណាស់​ដែល​ធ្វើឲ្យ​មុខ​ស្លេកស្លាំង ហើយ​នៅក្នុង​ខ្លួន​ក៏​បាត់បង់​សារធាតុចិញ្ចឹម​អស់​ច្រើន​ដែរ ដូចនេះ​ក្រោយពេល​ដែល​អស់​រដូវ អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​មួយចំនួន​ដែល​ប៉ូវ​ទើប​អ្នក​អាច​មាន​សុខភាព​ល្អ ហើយ​មាន​មុខ​ស្អាត​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​នៅ​រៀងរាល់​ខែ​ដែល​អ្នក​មក​រដូវ​ម្តងៗ រាងកាយ​អ្នកនឹង​បាត់បង់​សារ​ធាតុដែក ប៉ូ​តា​ស្យូម ម៉ាញ៉េ​ស្យូម និង​កាលស្យូម​ជាដើម​។ ដូចនេះ​ក្រោយពេល​ដែល​អ្នក​មក​អស់​ចំនួន​ពី​១​ទៅ​៥​ថ្ងៃ អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​ប្រូតេអ៊ីន រ៉ែ និង​អាហារ​ដែល​ប៉ូវ​ឈាម​មួយចំនួន​។ ហើយ​អាហារ​ដែល​អាច​ប៉ូវ​ឈាម ហើយ​ធ្វើឲ្យ​អ្នក​មាន​សម្រស់ស្អា​តទៀត​នោះ​មានដូចជា ៖ ទឹកដោះគោ ពង​មាន់ ពង​ក្ងាន ពង​គ្រួច សាច់គោ សាច់​ពពែ ការ៉ុត និង​ផ្លែ​ប៉ោម​ជាដើម​។ ដូចនេះ​ប្រសិនជា​អ្នក​មិន​ចង់​ឆាប់​ចាស់ ហើយ​មាន​មុខ​ដែល​ស្រស់ស្អាត និង​មាន​សុខភាព​ដែល​រឹងមាំ អ្នក​គួរតែ​បរិភោគ​អាហារ​ទាំងនោះ​ក្រោយពេល​ដែល​មក​រដូវ​អស់​ជា​រៀងរាល់​ខែ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​អាហារ​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ញ៉ាំ​ពេល​អស់​រដូវ​?已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:សុខភាពស្ដ្រី
Tags: