ក្រោយ​ពេល​សម្រាលកូន​រួច អ្នក​នឹង​អាច​ប្រឈមមុខ​នឹង​រឿង​អ្វី​ខ្លះ​?

ក្រោយ​ពេល​សម្រាលកូន​រួច អ្នក​នឹង​អាច​ប្រឈមមុខ​នឹង​រឿង​អ្វី​ខ្លះ​?

​នៅពេល​ដែល​អ្នក​ពរ​ពោះ និង​ក្រោយពេល​ដែល​អ្នក​សម្រាល​រួច​មាន​រឿង​ជាច្រើន​ដែល​អាច​កើតមាន​លើ​ខ្លួន​អ្នក ហើយ​មាន​អ្នកខ្លះ​មិន​បាន​យល់ដឹង​ពី​រឿង​ទាំងនោះ ហើយ​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​ភ័យ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អ្វី​ដែល​អ្នក​អាច​នឹង​ជួបប្រទះ​ក្រោយពេល​ដែល​អ្នក​បង្កើត​កូន​រួច​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នកនឹង​អាចមាន​ជំងឺ​ទល់លាមក ហើយ​បើ​លឿន​បំផុត​ក្រោយ​៣​ថ្ងៃ​ទើប​អ្នក​អាច​បត់ជើងធំ​បាន ហើយក៏​មិន​ងាយស្រួល​បត់​ដូច​ពេល​ដែល​អ្នក​មិនទាន់​សម្រាលកូន​រួច​ដែរ​។​
  2. ​អ្នក​នឹង​ចាប់ផ្តើម​ឈឺ​ចង្កេះ ឬ​ឈឺ​ខ្នង ដោយ​ក្រោយពេល​ដែល​អ្នក​អោន​បន្តិច នោះ​អ្នក​នឹង​មិន​អាច​ងើបឡើង​មកវិញ​ស្រួល​ទេ​។​
  3. ​អ្នក​នឹង​មាន​អារម្មណ៍​មិន​ចង់​ដើរ ហើយ​ចង់​តែ​អង្គុយ ឬ​គេង​នៅ​មួយកន្លែង​។​
  4. ​រាង​អ្នកនឹង​ប្រែប្រួល ដោយ​មិន​អាច​ស្លៀកពាក់​ខោអាវ​ដែល​រឹប​នោះទេ ព្រោះ​វា​ចេញ​សាច់​កង់ៗ​អាក្រក់​មើល​ខ្លាំងណាស់​។​
  5. ​អ្នក​នឹង​មាន​អារម្មណ៍​ឆាប់​មួល​ម៉ៅ ហើយ​ទោះជា​គ្មាន​រឿង​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​បែប​នេះ​ក៏​អ្នក​អាច​មាន​បានដែរ​។​
  6. ​អ្នក​នឹង​មិន​ចូល​ចិត្ត​ចេញ​ទៅ​ដើរលេង​ខាងក្រៅ​ឡើយ ដោយ​ខ្លាច​អ្នកដទៃ​ឃើញ ហើយ​សើចចំអក​ពី​រូបរាង​របស់​ខ្លួន​។​
  7. ​រាងកាយ​អ្នកនឹង​ចាប់ផ្តើម​មាន​ក្លិន​មិនល្អ ដែល​ធ្វើឲ្យ​អ្នក​មិន​ចង់​នៅ​ជិត​អ្នក​ដទៃ​ឡើយ​។​
  8. ​អ្នកនឹង​តែងតែមាន​ជំងឺ ប៉ុន្តែ​ជំងឺ​ទាំងនោះ​មិន​ធ្ងន់ធ្ងរ​ទេ គឺ​ជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន​។​
  9. ​មុខ​អ្នក​អាច​នឹង​ប្រែជា​លឿង​បាន​ក្រោយពេល​ដែល​អ្នក​សម្រាល​រួច ប៉ុន្តែ​បើ​អ្នកចេះ​បរិភោគ​អាហារ​ដែល​ប៉ូវ នោះ​មុខ​អ្នកនឹង​ប្រែជា​ក្រហម​វិញ​ហើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។