គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​ទាំង ៨ ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​ការងារ​ឲ្យ​កាន់​តែ​ខ្លាំង

១) ផ្តល់​តម្លៃ​ឲ្យ​សម​រម​ចំពោះ​អ្នក​មាន​សមត្ថភាព

 

នៅ​ពេល​អ្នក​កំណត់​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​ អ្នក​ត្រូវ​ច្បាស់​ថា​ ការ​ចំណាយ​របស់​អ្នក គឺ​មាន​លក្ខណៈ​សម​ស្រប​ជា​មួយ​ក្រុមហ៊ុន​ដទៃ​ដែល​មាន​ឧស្សាហកម្ម​ដូចគ្នា។ អ្នក​ត្រូវ​ចង​ចាំ​ថា​ ២៦% នៃ​បុគ្គល​ដែល​ត្រូវ​គេ​លើក​ទឹក​ចិត្ត​និយាយ​ថា​ ពួក​គេ​នឹង​ចាកចេញ​ពី​ក្រុមហ៊ុន​ នៅ​ពេល​ដែល​មាន​ការ​ ឡើង​ប្រាក់​ខែ​ត្រឹម ៥%។ ដូច្នេះ​អ្នក​មិន​ត្រូវ​ធ្វើ​ឲ្យ​បាត់​មនុស្ស​ដែល​មាន​សមត្ថភាព​ឡើយ ចំពោះ​ការ​ចំណាយ​មិន​ត្រូវ​តាម​គុណ​សម្បត្តិ​របស់​មនុស្ស។

 

២) ផ្តល់​កន្លែង​សម​រម​ឲ្យ​ពួក​គេ​ធ្វើ​ការងារ

 

មនុស្ស​គ្រប់​រូប​ទាំង​អស់​សុទ្ធ​តែ​ចង់​ធ្វើ​ការ​នៅ​កន្លែង​ដែល​មាន​បរិស្ថាន​ស្អាត​ បរិស្ថាន​មួយ​ដែល​មាន​ការ​ជំរុញ​លើក​ទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ​ច្រើន​ជាង​អារម្មណ៍​មិន​ល្អ ប៉ុន្តែ​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​អ្នក​ ត្រូវ​ចំណាយ​លុយ​ច្រើន​ពេក​ក្នុង​ការ​បង្កើត​កន្លែង​ការងារ​មួយ​ឲ្យ​ល្អ​ឥត​ខ្ចោះ​ពេក​នោះ​ឡើយ។

 

៣) ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ខ្លួន

 

រាល់​សមាជិក​ក្រុម​ការងារ​និមួយៗ​ អាច​នឹង​កាន់​តែ​មាន​គុណ​តម្លៃ​កាន់​តែ​ខ្លាំង ចំពោះ​ក្រុមហ៊ុន ឬ អាជីវកម្ម​របស់​អ្នក នូវ​ពេល​ពួក​គេ​មាន​ឱកាស​ក្នុង​ការ​រៀន​ជំនាញ​ដែល​ថ្មី។ ត្រូវ​ចេះ​ផ្តល់​ឲ្យ​ក្រុម​ខ្លួន​ នូវ​ការ​ហាត់​រៀន​បន្ថែម​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ក្នុង​អាជីព​ការងារ។

 

៤) យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សហការ​គ្នា​ជា​ក្រុម

 

លើក​ទឹក​ចិត្ត​សមាជិក​ក្រុម​ការងារ​ ដោយ​ការ​ចូល​រួម ឬ ការ​អញ្ជើញ​ ឲ្យ​ពួក​គេ​បញ្ចេញ​មតិយោបល់ គំនិត ក្នុង​ការ​ធ្វើ​រឿង​អ្វី​មួយ​ឲ្យ​ល្អ​ប្រសើរ​ ត្រូវ​ចេះ​សួរ​នាំ​ពួក​គេ ហើយ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​នូវ​អ្វី​ដែល​ពួក​គេ​បាន​និយាយ។

 

៥) បង្កើត​បរិយាកាស​សប្បាយ​រីករាយ

 

បុគ្គលិក​ដែល​សប្បាយ​រីករាយ អាច​ជះ​ឥទ្ធិពល​ឲ្យ​អ្នក​ដទៃ​សប្បាយ​រីករាយ និង ធ្វើ​ឲ្យ​សមាជិក​ការងារ​ដទៃ​ទៀត​មាន​អារម្មណ៍​វិជ្ជមាន​ផង​ដែរ ដោយ​អ្នក​ត្រូវ​ចាំ​ថា​អាកប្បកិរិយា​គឺ​ជា​ជំងឺ​ឆ្លង​មួយ​ដ៏​មាន​ឥទ្ធិពល​ផង​ដែរ​ដល់​អ្នក​ដទៃ​ នៅ​ពេល​អ្នក​បង្ហាញ​ពី​សកម្មភាព​មិន​ល្អ​ក្នុង​ក្រុម​ការងារ។

 

៦) មិន​ត្រូវ​ដាក់​ទោស​ចំពោះ​ភាព​បរាជ័យ

 

មនុស្ស​គ្រប់​រូប​គឺ​សុទ្ធ​តែ​មាន​កំហុស​ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​ជា​មនុស្ស។ គន្លឹះ​ដ៏​សំខាន់​ត្រូវ​ចេះ​រៀន​សូត្រ​ពី​មេរៀន​ដ៏​មាន​តម្លៃ​នៃ​កំហុស​ទាំង​នោះ​ ដោយ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​កំហុស​ដដែល​នោះ​ឡើយ។ នៅ​ពេល​សមាជិក​ក្រុម​ការងារ​របស់​អ្នក​ មាន​ភាព​ស្មោះ​ត្រង់​ទទួល​យក​កំហុស​របស់​ខ្លួន អ្នក​មិន​គួរ​ស្តី​បន្ទោស​ឬ ពិន័យ​ពួក​គេ​ឡើយ អ្នក​គួរ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ព្យាយាម​សាជាថ្មី។

 

៧) កំណត់​គោលដៅ​ឲ្យ​ច្បាស់

 

នៅ​ក្នុង​ការ​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​ បុគ្គលិក​ការងារ​ចំនួន ៦៣% ថ្លែង​ថា​ពួក​គេ​បាន​ខ្ជះខ្ជាយ​ពេល​ធ្វើ​ការងារ​ឥត​ប្រយោជន៍​ ព្រោះ​ពួក​គេ​មិន​បាន​ដឹង​តើ​ការងារ​អាទិភាព​ណា​មួយ​ដែល​ត្រូវ​ធ្វើ។ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​គេ ការ​ងារ​សំខាន់​របស់​អ្នក​គឺ​ការ​ដាក់​គោលដៅ​ការងារ​មួយ​ប្រកប​ដោយ​ភាព​ច្បាស់​លាស់​ចំពោះ​ក្រុម​ការងារ។ នៅ​ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ​ អ្នក​ត្រូវ​ប្រាកដ​ផង​ដែរ​ សមាជិក​គ្រប់​រូប​យល់​ច្បាស់​ថា​គោល​បំណង​ទាំង​នោះ​គឺ​ជា​អ្វី តើ​អ្វី​ជា​ការងារ​ចម្បង​ដែល​ត្រូវ​ធ្វើ ហើយ​សមាជិក​ម្នាក់ៗ​មាន​តួនាទី​អ្វី​ខ្លះ​ ដើម្បី​សម្រេច​វា?

 

៨) ជាស​វាង​នូវ​កិច្ច​ប្រជុំ​ណា​ដែល​គ្មាន​សារ​សំខាន់

 

ពេល​ខ្លះ​ការ​ប្រជុំ​គឺ​ជា​រឿង​មួយ​ដែល​ខ្ជះខ្ជាយ​ពេល​ច្រើន​សម្រាប់​បុគ្គល​និមួយៗ​ ។ ត្រូវ​ចេះ​បង្កើត​របៀបវារៈ​មួយ​ច្បាស់​លាស់​ក្នុង​កិច្ច​ប្រជុំ ហៅ​មនុស្ស​ដែល​សំខាន់ៗ​មិន​អាច​ខ្វះ​បាន​ឲ្យ​ចូល​រួម​។ ប្រជុំ​ឲ្យ​ទៀត​ពេល​ និង បញ្ចប់​កិច្ច​ប្រជុំ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: http://inc-asean.com/