សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​លួចលាក់​ក្នុងព្រៃ​ពីរ​កន្លែង

6 Videos


កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៦ នេះ​បាន​ចុះ​ធ្វើការ​បង្ក្រាប ទីតាំង​ស្តូក ឈើ ២ កន្លែង ដែលមាន​ទីតាំងនៅ​ទល់មុខ​គ្នា​ត្រង់ចំណុច​ក្នុង ភូមិ​ស្រែ​កិន​១ ឃុំ​ត្រពាំង​ជោ ស្រុកឪ​រ៉ា​ល់ ​ខេត្តកំពង់ស្ពឺ ។​ យុទ្ធនាការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក អ៊ូ ផាត ព្រះរាជអាជ្ញារង​ខេត្តកំពង់ស្ពឺ សមត្ថ កិច្ច​ចូល​រួមមាន​កម្លាំង​បរិស្ថាន​ការពារ​ដែន​ជំរក​សត្វព្រៃ ស្រុក​ឪ​រ៉ា​ល់ ដឹកនាំ​ដោយ​លោក នួន ចក ប្រធាន​ក្រុមទី ៤ ដែលមាន​កម្លាំង​មន្ត្រី​ចូលរួម ៤ នាក់ និង លោក ឃុន ចិ​ត្រា អនុប្រធាន​ក្រុមទី ៥ មាន​កម្លាំង ៣ នាក់ សហការ​ជាមួយ​កម្លាំង​នគរបាល​រដ្ឋបាល ឃុំ​ត្រពាំង​ជោ ដឹកនាំ​ដោយ​លោក នៅ ណន មាន​កម្លាំង ៣ នាក់ និង កម្លាំង​អធិការ​កិច្ចដឹកនាំ​ដោយ​លោក មួង ហេង ផងដែរ ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​លួចលាក់​ក្នុងព្រៃ​ពីរ​កន្លែង

M88


សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​លួចលាក់​ក្នុងព្រៃ​ពីរ​កន្លែង

នៅ​ទីតាំង​កន្លែង​ស្តុក​ឈើ​បាន​ឲ្យ​ដឹងថា ឈើ​ទាំងអស់​មាន​ចំនួន ៨១ ដុំ ដែលជា​ប្រភេទ​ឈើ រាជ​ថ្កុ​ល ដែលមាន​មុខកាត់ ៤០ គុណ ៤០ មុខកាត់ ៥០ គុណ ៦០ ឡើងទៅ មាន​បណ្ដោយ​ប្រវែង ២ ម៉ែ​តទៅ ៦ ម៉ែត​ត្រូវ​រឹបអូស ។​ ​ព្រះរាជអាជ្ញារង​ខេត្តកំពង់ស្ពឺ​លោក អ៊ូ ផាត បាន​ឧ្យ​ដឹងថា វត្ថុតាង​ឈើ​ទាំងអស់នេះ និង ប្រគល់អោយ​មន្ត្រី​បរិស្ថាន​រក្សា​ទុកជា​បណ្ដោះ​អាសន្ន​ចំនួន​៣០​ថ្ងៃ ដើម្បី​ទុកឲ្យម្ចាស់​ឈើ​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ តែបើ​គ្មាន​ម្ចាស់​នោះទេ យើង​និង​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ៕ សុថា​ត់​

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​លួចលាក់​ក្នុងព្រៃ​ពីរ​កន្លែង

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​លួចលាក់​ក្នុងព្រៃ​ពីរ​កន្លែង