លោក ស៊ុន ចាន់ថុល សន្យា​នឹងធ្វើ​កំណែទម្រង់​ក្រសួង​សាធារណៈការ​

6 Videos


​ភ្នំពេញ​៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម​បច្ចុប្បន្ន​បាន​ថ្លែង​ធ្វើ​ការប្តេជ្ញាចិត្តថា​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បានសម្រេច​ធ្វើការ​ផ្ទេរតំណែង​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ឱ្យ​កាន់​ក្រសួងសាធារណៈការ នោះ​លោក នឹងធ្វើ​កំណែទម្រង់ ក្រសួង​សាធារណៈការ​ឱ្យបាន​ល្អប្រសើ​រ​និង​ព្រមទាំង​ទទួល​ការរីក​ប​ចម្រើន​ឈានទៅ​មុខ ។​ ការ​ថ្លែង​បញ្ជាក់​របស់លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បែបនេះ​បានធ្វើ​ឡើង​នៅក្នុង​វេទិកា វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា នា​ថ្ងៃទី ១៩ ខែមីនា​ឆ្នាំ ២០១៦ កន្លងមក ។

លោក ស៊ុន ចាន់ថុល សន្យា​នឹងធ្វើ​កំណែទម្រង់​ក្រសួង​សាធារណៈការ​

M88


ថ្លែង​បញ្ជាក់​ទៅកាន់​សិ​ស្សិ​និស្សិត​ជាច្រើន​រយ​នាក់​ក្នុង​ពិធី​នេះ​លោក​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា​នៅពេល ទៅកាន់​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​លោក​នឹង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​មួយចំនួន​ដូចជា​បញ្ហា​ដឹកជញ្ជូន ឱ្យបាន​លឿន​បំផុត​ផ្ដល់ សេវាសាធារណៈ​ឱ្យបាន​លឿន ដើម្បី​បម្រើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំឱ្យ​មានការ​លំបាក ឬ​យឺតយ៉ាវ ក្នុង​ការធ្វើ​ប័ណ្ណបើកបរ ធ្វើ​ស្លាក​លេខ ឈៀក​លេខ​ឡាន ហើយ​លោក​នឹង​តែ​ធ្វើការ វាយលុក​មុនគេ​បង្អស់​ក្នុង​កិច្ច​ក​សំខាន់ៗ​ទាំងនេះ ។​

លោក ស៊ុន ចាន់ថុល សន្យា​នឹងធ្វើ​កំណែទម្រង់​ក្រសួង​សាធារណៈការ​

​លោក​បាន​ថ្លែង​ពី​រឿងនេះ​ថា “​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ មានការ​បារម្ភ​ចំពោះ​បញ្ហា​នានា ទាក់ទង​ទៅនឹង​វិស័យ​សាធារណៈការ និង​ដឹកជញ្ជូន​។​ខ្ញុំ​នឹង​ប្តេជ្ញា​ធ្វើកំណែទម្រង់​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​នេះ​កាន់តែ​ល្អប្រសើរ​ថែមទៀត​” ។ លោ​កថា​ក្នុ្ង​ង​ការប្រគល់​តំណែង​នេះ​ពី​រាជរដ្ឋាភិបាល​ហើយ​ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈកា​រលោក​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បម្រើ​ពលរដ្ឋ​ឱ្យ​បានល្អ​ក្នុងនោះ​ដូចជា​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើលិខិត​ស្នាម កសាង​ផ្លូវថ្នល់ ពង្រីក​កំពង់ផែ ស្ដារ​ផ្លូវ​រទេះភ្លើង បន្ថែមទៀត ដើម្បី​ការដឹកជញ្ជូន​នេះ​មាន​តម្លៃថោក​អាច ប្រកួតប្រជែង​ជាមួយ ប្រទេសជិតខាង ។​

លោក ស៊ុន ចាន់ថុល សន្យា​នឹងធ្វើ​កំណែទម្រង់​ក្រសួង​សាធារណៈការ​

​នាឱកាស​នោះ​លោក​ទេសរដ្ឋមន្ដ្រី បាន​រំលឹក​ដែរ​ថា​កាលពីមុន​លោក​បាន​បម្រើ​ការងារ​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​បន្ទាប់មក​លោក​ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​ឱ្យទទួល​តំណង​ជា រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​ប៉ុន្ដែ​នាពេល​ឆាប់ៗ​ខាងមុខនេះ​លោក​នឹង​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​ចាស់​របស់លោក​វិញ​ហើយ​គឺ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ។

​លោក​បាន​ឱ្យដឹងពី​រឿងនេះ ថា “​កាល​ពីមុនមក​ខ្ញុំ​ធ្វើការ​ងារ​នៅ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​ប៉ុន្តែ​ក្រោយមក​ក្រសួងពាណិជ្ជកម្ម ហើយ​បន្ដិចទៀតនេះ​ទៅ​ក្រសួង​ចាស់​វិញ​ហើយ​” ។ គួរ​បញ្ជាក់ថា លោក​ទេសរដ្ឋមន្ដ្រី​ស៊ុន ចាន់ថុល បច្ចុប្បន្ន​ជា​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​ហើយនឹង​ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើការ​ផ្លាស់ប្តូរ​ទៅកាន់ តំណែង​ជា​រដ្ឋមន្ត្រី ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​វិញ​នា ខែមេសា ឆ្នាំ ២០១៦ ខាងមុខ ៕ ដេប៉ូ​