រថយន្ត​បា​ឡែ​ន​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់ និង របួស​ម្នាក់​

6 Videos


​ស្ត្រី​ម្នាក់​ស្លាប់​និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​ខណៈពេល​កំពុងបើក​ម៉ូតូ​ត្រូវ​រថយន្តបុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ វេលា​ម៉ោង​ ១១ ព្រឹក​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៦ ស្ថិតក្នុង ភូមិ​ប្រសូត្រ​២ ឃុំ​កណ្តៀង​រាយ​ ​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​ ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយទាប​បានអោយដឹងថា ស្ត្រី​ដែល​ស្លាប់​នោះ មានឈ្មោះ ម៉ៅ បូ​ប្ផា​អាយុ ៣៥​ ឆ្នាំ មុខរបរ មេផ្ទះ រស់នៅ​ភូមិ បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប និង​បុរស​រងរបួស​ធ្ងន់​មានឈ្មោះ ពេជ្រ រដ្ឋ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន​នៅ​ភូមិ​ចំបក់​ធំ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្ត ស្វាយរៀង​ ។

រថយន្ត​បា​ឡែ​ន​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់ និង របួស​ម្នាក់​

M88


​អ្នកបើករថយន្ត ក្រោយពី​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ សមត្ថកិច្ច​បាន​រកឃើញ​អត្តសញ្ញាណ​ក្នុង រថយន្ត​មានឈ្មោះ អ៊ឹម ច​ន្នី ភេទ ប្រុស អាយុ​28​ឆ្នាំ មុខរបរ រត់​តាក់ស៊ី បច្ចុប្បន្ន​នៅ ភូមិ​គោក​ល្វៀង សង្កាត់ ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្ត ស្វាយរៀង​ ។​

រថយន្ត​បា​ឡែ​ន​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់ និង របួស​ម្នាក់​

បើតាម​សាក្សី​បានអោយដឹងថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ ​125 ​សេរី​ឆ្នាំ 2014 ពាក់​ស្លាក​លេខ ស្វាយរៀង 1H 1526 ពណ៌ ខ្មៅ​ជិះ​គ្នា​២ នាក់ ដោយ​ធ្វើដំណើរ​ពី​លិចទៅ​កើត​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្របពេលនោះ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក camry បា​ឡែ​ន ព​ណ៏​សរ ពាក់ស្លាកលេខ ភ្នំពេញ 2H-0737 ទិសដៅ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ក៏​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ និង មនុស្ស​ដួលរ​ណូ​ក​រណែល​ពេញ​ផ្លូវ ។

រថយន្ត​បា​ឡែ​ន​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់ និង របួស​ម្នាក់​

ក្រោយមក​អ្នកបើករថយន្ត ឃើញ​សភាព​ការ​ណ៏​មិន​ស្រួល​ក៏​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​តែម្ដង ។​ រីឯ​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ​​ដោយ​ស្ត្រី​ឈ្មោះ​ម៉ៅ បូ​ប្ផា រងរបួស​ធ្ងន់ធ្ងរ​ពេក​ក៏​ដាច់ខ្យល់​ស្លាប់ ៕ សុថា​ត់​