​គោយន្ត​កែច្នៃ បុក​ម៉ូតូ ទាំង​ព្រឹក ស្លាប់​២​នាក់​និង​របួស​ម្នា​ក់នៅ​មណ្ឌល​គី​រី​

6 Videos


មាន​មនុស្ស​ចំនួន ២ នាក់ បាន​ស្លាប់​នៅ​កន្លែង និង ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅពេល​ដែលមាន​គោយន្ត​កែច្នៃ បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង នៅវេលា​ម៉ោង​៥ និង ៣៦ នាទី​ព្រឹក ថ្ងៃទី ២១ មីនា នេះ​នៅ​ចំណុច ភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ។​

​គោយន្ត​កែច្នៃ បុក​ម៉ូតូ ទាំង​ព្រឹក ស្លាប់​២​នាក់​និង​របួស​ម្នា​ក់នៅ​មណ្ឌល​គី​រី​

M88


​ ​
​សាក្សី​ឃើញ​ហេតុការណ៍ បាន​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ គោយន្ត​កែច្នៃ​១​គ្រឿង ពណ៌​បៃតង គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ លុះ​មកដល់​ចំណុចកើតហេតុ​ក៏​បត់​ទៅ​ឆ្វេង ស្រាប់​តែមាន​ម៉ូតូ ១ គ្រឿង​ម៉ាក សេ​រ៉ូ​ស ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ដូចគ្នា ជិះ​គ្នា​៣​នាក់ បើក​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិនទាន់ បាន​ជ្រុល​ទៅបុក​គោយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ ស្លាប់ ២ នាក់ នៅនឹងកន្លែង​និង​របួសធ្ងន់​ម្នាក់ ។ ចំណែក​អ្នកបើក​គោយន្ត​កែច្នៃ ឃើញ​សភាព​មិន​ស្រួល​ក៏បាន​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង ។​

​គោយន្ត​កែច្នៃ បុក​ម៉ូតូ ទាំង​ព្រឹក ស្លាប់​២​នាក់​និង​របួស​ម្នា​ក់នៅ​មណ្ឌល​គី​រី​
​ ​
​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១.​ឈ្មោះ ធី ជា ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​ជា​កម្មករ ជា​អ្នកបើក​ម៉ូតូ បាន​ស្លាប់ ទី​២.​ឈ្មោះ ម៉េ​ត នូ​រី ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​ជា​កម្មករ ស្លាប់ និង​ទី​៣.​ឈ្មោះ ម៉េ​ត ខូ​រី ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​កម្មករ របួសធ្ងន់ ទាំង ៣ នាក់ នេះ​មាន​ទីលំនៅ ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី ។​

​គោយន្ត​កែច្នៃ បុក​ម៉ូតូ ទាំង​ព្រឹក ស្លាប់​២​នាក់​និង​របួស​ម្នា​ក់នៅ​មណ្ឌល​គី​រី​
​ ​
​ក្រោយពេល​កើតហេតុ នគរបាល​ចរាចរណ៍​ខេត្ត បាន​ចុះទៅ​ធ្វើការ​វាស់វែង រួច​បាន​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ រីឯ​សាកសព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​គោយន្ត​កែច្នៃ និង​ម៉ូតូ បាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​តាម ច្បាប់ ៕ សុថា​ត់

​គោយន្ត​កែច្នៃ បុក​ម៉ូតូ ទាំង​ព្រឹក ស្លាប់​២​នាក់​និង​របួស​ម្នា​ក់នៅ​មណ្ឌល​គី​រី​