ការ​នាំ​ចេញ​របស់​ជ​ប៉ុ​ន​ទៅ​ចិន​កើន​ឡើងជា​លើក​ដំបូង​គិត​ចាប់ពី​ខែកក្កដា​មក

ប្រទេស​ជ​ប៉ុន ៖ រដ្ឋាភិបាល​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ជប៉ុន​ទៅ​កាន់​ប្រទេស​ចិន បាន​កើន​ឡើងជា​លើក​ដំបូង​ក្នុង​រយៈពេល​៧​ខែ​នៅ​ក្នុង​ខែកុម្ភៈ ខណៈ​អ្នកវិភាគ​និយាយ​ថា ប្រាក់​ចំណេញ​ត្រូវ​បាន​ប្រែប្រួល​ដោយសារ​តែ​ពិធី​បុណ្យចូលឆ្នាំ​ចិន ។

ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ជប៉ុន ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​ចិន​បាន​ធ្លាក់​ចុះ​ខ្សោយ ខណៈ​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ចាប់ផ្តើម​មាន​តុល្យភាព​ឡើង​វិញ​លើ​វិស័យ​នាំ​ចេញ និង​មានការ​បារម្ភ​ថា ការ​កាត់​បន្ថយ​អតិផរណា​របស់​រដ្ឋាភិបាល​បាន​ឡើង ។

យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ជប៉ុន​ទៅ​កាន់​ចិន បាន​កើនឡើង​៥,១% នៅ​ក្នុង​ខែកុម្ភៈ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ពោល​គឺជា​កើនឡើង​ដំបូង​បង្អស់​ចាប់តាំងពី​ខែកក្កដា​មក ។ ការ​កើនឡើង​នេះ ដោយសារ​តែ​វិស័យ​រថយន្ត ព្រមទាំង​គ្រឿងចក្រ​កែ​ច្នៃ​ដែក និង​ម៉ាស៊ីន​កំពុង​តែ​មាន​សក្តានុពល​ផង​នោះ។

មិនតែប៉ុណ្ណោះ សមិទ្ធផល​ខ្ពស់​បាន​ធ្វើ​ឲ្យ​ផល​លើស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជប៉ុន មាន​ចំនួន​ទឹកប្រាក់​២,១៥​ប៊ី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​២​ខែ ទោះបីជា​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ការ​ចំណែក​សំខាន់​ក្តី ។

លោក Marcel Thieliant សេដ្ឋវិទូ​មក​ពី​មូលធន​សេដ្ឋកិច្ច បាន​លើក​ឡើង​ថា ៖ « ការ​នាំ​ចេញ​របស់​ជប៉ុន​ប្រមាណ​ជា​ពាក់កណ្តាល​បាន​នៅ​គាំង​ទ្រឹង ខណៈ​មានការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ចិន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម » ។

សរុប​មក ការ​នាំ​ចេញ​របស់​ជប៉ុន​បាន​ធ្លាក់​ចុះ​៤% នៅ​ខែកុម្ភៈ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន និង​នាំមុខ​ដោយ​ការ​នាំ​ចេញ​ដែកថែប ពោល​គឺជា​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល ៥​ខែ​ជាប់​ៗ​គ្នា​តែ​ម្តង ។ ទន្ទឹម​នឹង​នេះ ការ​នាំ​ចូល​ក៏​បាន​ធ្លាក់​ចុះ​១៤,២%​ផង​ដែរ ដោយសារ​តែ​តម្លៃ​ប្រេង និង​ឧស្ម័ន​ធ្លាក់​ចុះ ៕