ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​របស់​ឥណ្ឌូ​ណេ​ស៊ី​ស្លាប់​13​នាក់

ឧទ្ធម្ភាគចក្រ​យោធា​ឥណ្ឌូ​ណេ​ស៊ី​មួយ​គ្រឿង​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​១៣​នាក់ បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២០ មីនា នៅ PATTIRO BAJO ខេត្ត​សូ​៊​ឡា​វេ​ស៊ី ភាគ​កណ្តាល​ឥណ្ឌូ​ណេ​ស៊ី ។

អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​ឥណ្ឌូ​ណេ​ស៊ី វរសេនីយ៍ឯក BERLIN G. អះអាង​ថា ទាហាន​១២​នាក់​ស្លាប់ ម្នាក់​ទៀត​បាត់​ខ្លួន សន្មត់​ថា​ស្លាប់​ដែរ ។ វរសេនីយ៍ឯក BERLIN G បន្ត​ថា សាកសព​មនុស្ស​១២​នាក់​ត្រូវ​បាន​រក​ឃើញ ហើយ​មនុស្ស​ម្នាក់​បាត់​ខ្លួន ចាត់​ទុក​ថា​ស្លាប់​ដែរ ។ លក្ខខណ្ឌ​ឧតុនិយម​អាក្រក់​អាច​ជា​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ។

កាសែត​ឥណ្ឌូ​ណេ​ស៊ី THE JAKARTA POST និយាយ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់មាន​នាយទាហានជាន់ខ្ពស់​ជា​ច្រើន​រូប ៕