កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​រយៈ​ខ្លី​ច្រើន​គ្រាប់

ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២១ មីនា បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ឬ​គ្រាប់​រ៉ុក្កែត​រយៈ​ខ្លី​ជា​ច្រើន​គ្រាប់​ទៅ​កាន់​សមុទ្រ​ខាងកើត​ដែល​ហៅ​ផង​ដែរ​ថា​សមុទ្រ​ជប៉ុន ។

ការ​បាញ់​មី​ស៊ី​ល​និង​រ៉ុក្កែត​ទាំងនោះ​ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​ដែល​ភាព​តានតឹង​មាន​កាន់តែ​ខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ​ចាប់តាំងពី​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤​របស់​ក្រុង​ព្យុ​ង​យ៉ាង​មក ។

ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​រដ្ឋាភិបាល​មួយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP រាយការណ៍​ថា​គ្រាប់​មី​ស៊ី​ល​ឬ​គ្រាប់​រ៉ុក្កែត​ទាំងនោះ​ត្រូវ​បាន​បាញ់​ចេញ​នា​វេលា​ម៉ោង​១៥​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​ហើយ​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន ៕