កងកម្លាំង​នាវាចរណ៍​ចិន​ត្រូវ​បាន​អភិវឌ្ឍន៍​យ៉ាង​សកម្ម​បំផុត

ដោយ​ចង់​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ក្រុង​ប៉េ​កាំ​ង​មាន​បំណង​ប្រឈម​មុខ​ចំពោះ​នរណា​ទាំងអស់​ដែល​ចង់​រារាំង​ខ្លួន ។ ដោយសារ​ហេតុផល​នោះ​ហើយ​ទើប​ចិន​ធ្វើការ​អភិវឌ្ឍន៍​យ៉ាង​សកម្ម​នូវ​កងកម្លាំង​ជើង​ទឹក​របស់​ខ្លួន ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​រុ​ស្ស៊ី SPUTNIK ចេញផ្សាយ​ថ្ងៃ​ទី​២០​មីនា រៀបរាប់​ថា រយៈពេល​១​ទស​វត្ស​ចុង​ក្រោយ​នេះ​ចិន​បាន​ធ្វើ​ឱ្យ​ពួក​អ្នក​ជំនាញការ​ខាង​កង​នាវាចរណ៍​លោក​ខាងលិច​មានការ​ភ្ញាក់ផ្អើល​ដោយសារ​នាវា​ពិឃាត​ដ៏​ទំនើប​បំផុត RED  AEGIS ប្រភេទ 052C ជា​នាវាចម្បាំង​ចិន​ដំបូង​ជាមួយ​រ៉ា​ដា​មានមុខ​ងារ​ច្រើន​ដល់​ទៅ​២ ព្រមទាំង​ប្រព័ន្ធ​បាញ់​ត្រង់ VLS រួច​បច្ចុប្បន្ន​នាវា​ដែល​មានការ​កែ​លម្អ​ប្រភេទ 052D កំពុង​តែ​ផលិត​ជា​ខ្សែ​សង្វា​ក់ ។

ទោះ​បែប​នេះ​ក្តី​អាជ្ញាធរ​ចិន ពុំ​ចង់​បញ្ឈប់​ត្រឹមនោះ​ទេ ។ បន្ទាប់​ពី​នាវា​ពិឃាត​ប្រភេទ 052D ដ៏​ទំនើប ឧស្សាហកម្ម​យោធា​ចិន​នឹង​ផលិត​នាវាចម្បាំង​ថ្មី​សន្លាង​ប្រភេទ 055 ដែល​កាន់តែ​ធំ​និង​កាន់តែ​ខ្លាំង ។ នាវា​នោះ​កំពុងធ្វើការ​អភិវឌ្ឍន៍​រួច​សម្រាប់​ពេល​នេះ​មាន​ព័ត៌មាន​តិចតួច​បំផុត​ពី​ថា​ដែល​លោក LYLE GOLDSTEIN អ្នក​ជំនាញការ​ខាង​នយោបាយ​សន្តិសុខ​ចិន​ហៅ​ឈ្មោះ​ផង​ដែរ​ថា​នាវា DREADNOUGHT ។  ទោះបី​បែប​ណា ទស្សនាវដ្តី​ពាក់កណ្តាល​ផ្លូវការ​ចិន​មួយ​បាន​ចេញផ្សាយ​រូបភាព​គំនូរលម្អិត​នានា និង​លក្ខណៈ​បច្ចេកទេស​របស់​នាវា​ថ្មី​នោះ​ដែរ​។  នាវា​ពិឃាត​ប្រវែង​១៧៥​ម៉ែត្រ នោះ​នឹង​បំពាក់​ដោយ​ប្រភេទ​មី​ស៊ី​ល​ថ្មី​៤​គឺ មី​ស៊ី​ល​ការពារ​អាកាស​រយៈ​មធ្យម​និង​រយៈ​ឆ្ងាយ មី​ស៊ី​ល​ប្រឆាំង​នាវាមុជទឹក​រយៈ​ឆ្ងាយ​ទំនើប​បំផុត ។

នាវា​ប្រភេទ​055 ក៏​នឹង​បំពាក់​ផង​ដែរ នូវ​បណ្តា​មី​ស៊ី​ល​បណ្តែត​វាយប្រហារ​មក​ដី​រយៈ​ឆ្ងាយ​និង​ប្រព័ន្ធ​ស្ទាក់​កម្ទេច​មី​ស៊ី​ល ។ ចំពោះ​ប្រព័ន្ធ​បាញ់​ត្រង់​នឹង​ត្រូវ​ពង្រីក​បើ​ប្រៀប​ធៀប ទៅ​នឹង​នាវា​ពិឃាត 052D ( ជានា​វា​ពិឃាត ចិន ទំនើប​បំផុត​សម្រាប់​ពេល​នេះ​) ពី​ប្រដាប់​បាញ់​៦៤​ដល់​៩៦ ។ ទំហំ​ប្រដាប់​បាញ់​ទាំងនោះ​កាន់តែ​ធំ ដែល​អាច​ផ្ទុក​ពុំ​ត្រឹមតែ​មី​ស៊ី​ល​បាន​កាន់តែ​ច្រើន​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ផ្ទុក​មី​ស៊ី​ល​កាន់តែ​ធំ​ៗ​ទៀត​ផង ។

ទស្សនាវដ្តី​ចិន​រៀបរាប់​ទៀត​ថា ម្យ៉ាងវិញទៀត​រ៉ា​ដា​មុខងារ​ច្រើន ជា​រ៉ា​ដា​យ៉ាង​ទំនើប​រួច​ពេល​នេះ​អាច​ដំណើរការ​លើ​ប្រព័ន្ធ BANDE X និង BANDE S  ដែល​បែប​នោះ​ធ្វើ​ឱ្យ​នាវា​ពិឃាត​ចិន​អាច​ប្រៀប ផ្ទឹម​ទៅ​នឹង​នាវា​ទំនើប​ៗ បំផុត​របស់​អា​មេ​រិ​ក ។ យោង​តាម​ការ​វិភាគ​របស់​អា​មេ​រិ​កថា​រ៉ា​ដា​ទាំងនោះ​ជា​ចំណុចខ្លាំង នៃ​នាវាចម្បាំង​ប្រភេទ​នោះ ។ ដូច​បណ្តា​នាវា​ពិឃាត​អា​មេ​រិ​ក​បំពាក់​ដោយ​ប្រព័ន្ធ​នុយ​មេ​រិ​ក​ទំនើប​ប្រឆាំង​មី​ស៊ី​ល ប្រភេទ AEGIS បេសកកម្ម​សំខាន់​របស់​នាវា​ពិឃាត​ចិន​ធុន 055 គឺជា​នាវា​ការពារ​អាកាស​មួយ ពិសេស​សម្រាប់​បណ្តា​កង​នាវាចម្បាំង​របស់​ក្រុង​ប៉េ​កាំ​ង ។

ទិស​ដៅ​ដទៃ​ៗ​ទៀត​របស់​នាវា​ធុន 055 បំពាក់​ដោយ​មី​ស៊ី​ល​បញ្ជា​គ្រប់​ប្រភេទ នាវា​នោះ​នឹង​អាច​ការពារ​ប្រឆាំង​មី​ស៊ី​ល​ព្រមទាំង​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ផ្កាយ​រណប​ទៀត​ផង។

ទោះបី​យ៉ាងណា នាវា​ពិឃាត​ថ្មី​នោះ​របស់​ចិន​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​ចំពោះ​បណ្តា​នាវាមុជទឹក​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត ។ ក្រុង​ប៉េ​កាំ​ង​បាន​វិនិយោគ​ចំពោះ​នាវាចម្បាំង​ធំ​ទាំងនោះ ប្រការ​នេះ​មាន​ន័យ​ថា ពួក​អ្នក​យុទ្ធសាស្ត្រ​ចិន មាន​ទំនុកចិត្ត​ដែល​កង​ម៉ា​រី​ន​របស់​ខ្លួន​អាច​ការពារ​នាវា​ទាំងនោះ ។ លើស​ពី​នោះ​ទៀត ជាមួយ​នាវា​ដ៏​ខ្លាំង​ទាំងនេះ​ចិន​អាច​ធ្វើ​ឱ្យ​មាន​តុល្យភាព​ខាង​កម្លាំង​ជើង​ទឹក​ក្នុង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ៕