ផ្ទុះ​កង់​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​២​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​

ភ្នំពេញ:
មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង  និង​២​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ក្នុងហេតុការណ៍​ផ្ទុះ​កង់​រថយន្ត​កាលពី​វេលា​​ម៉ោង​ប្រមាណ ៩​និង​១០​នាទី ព្រឹក​ថ្ងៃទី​២១ខែមីនា ឆ្នាំ​២០១៦ នេះ ស្ថិតនៅ​ចំណុច​អង្គភាព កងវិស្វកម្ម ក្រសួងការពារជាតិក្នុងក្រុមទី​២ ភូមិ​លូ សង្កាត់​ស្វាយប៉ាក  ខណ្ឌឫស្សីកែវ​។​

ផ្ទុះ​កង់​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​២​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​

​ជនរងគ្រោះ ដែល​ស្លាប់​មានឈ្មោះ លី  ប៊ុន​ហ៊ាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​បើករបរ រថយន្ត​។​ដោយឡែក​អ្នករងរបួស​ធ្ងន់​២​នាក់​​ទៀត ទី​១.​ឈ្មោះ ភឹម  សូ ភេទប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​យោធា​អង្គភាព​វិស្វកម្ម (​ជាង​) របួសធ្ងន់ និង​ទី​២.​ឈ្មោះសេត ឌី​ណា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ  មុខរបរ​យោធា​អង្គភាព​កងវិស្វកម្ម (​ជាង​)របួសធ្ងន់​។  

ផ្ទុះ​កង់​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​២​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​នៅ មន្ទីរព​ទ្យ​យោធា​។​

ផ្ទុះ​កង់​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​២​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើត​ករណី ផ្ទុះ​កង់​រថយន្ត ជាង​ទាំង​២នាក់ កំពុង​ដំ​ធ្វើ​របាំង​ចរាចរណ៍ ហើយ​អ្នកបើកបរ រថយន្ត​ម្នាក់ បាន​យក​កង់​រថយន្តមក​ផ្សា​យ៉ាន់ ប៉ុ​ន្កែ​មិនបាន​បន្ធូ​ខ្យល់ ក៏​បណ្តាល​ឲ្យ​ផ្ទុះ ហើយ​បណ្តាល​ឲ្យ​ស្លាប់ខ្លួនឯង និង​ជាង​២​នាក់ ទៀត​រងរបួស​ធ្ងន់​។

ផ្ទុះ​កង់​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​២​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​

ចំណែក​សាកសព​ត្រូវ បាន​កម្លាំងសមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ចាត់ចែងរៀបចំ​ធ្វើបុណ្យ​តាមប្រពៃណី​៕​