ចង់ដឹង​រថយន្ត Ford Everest ស៊េរី​ថ្មី​2016 មាន​រូបរាង​ដូចម្ដេច​អត់​?

ភ្នំពេញ​:
​មនុស្ស​ភាគច្រើន​យល់ថា​រថយន្ត​ប្រភេទ SUV ជា​រថយន្ត​ដែល​សម្រាប់​បើកបរ​នៅក្នុង​ទីក្រុង​ប៉ុណ្ណោះ​ប៉ុន្តែ​ថ្ងៃនេះ​ក្រុមហ៊ុន Ford បាន​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​ម​នុស្ស​ជុំវិញ​ពិភពលោក ដោយ​គំនិត​ច្នៃប្រឌិត​ថ្មី​របស់​ពួកគេ​។ រថយន្ត Ford Everest ស៊េរី​ថ្មី​នេះ​បាន​រចនា​ឡើង​ជាមួយនឹង​គំនិត​ច្នៃប្រឌិត​ខ្ពស់​និង​បាន​ផ្លាស់ប្ដូរ​រូបរាង​ថ្មី​ទាំងស្រុង ជើង​ខាងក្រោម​ត្រូវបាន​ផលិតឡើង​ដូចគ្នា​ទៅនឹង​រថយន្ត Ford Ranger ដែលមាន​ភាពរឹងមាំ​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ គួបផ្សំ​ជាមួយនឹង​សមត្ថភាព​ដែល​មិនគួរ​ឲ្យ​ជឿ និង​បច្ចេកវិទ្យា​ដ៏​ទំនើបៗ​ដែល​បាន​បំពាក់​ទៅលើ​រថយន្ត​ប្រភេទ​នេះ​ដូចជា ចង្កៀង LED ដ៏​ស្រស់ស្អាត បានផ្តល់​នូវ​ភាព​ទាក់ទាញ មាន​បំពាក់​ផ្លិត​ទឹកអូ​តូ សេន​សឺ​ជុំវិញ​ចំនួន​១០​គ្រាប់ កង់​ទំ​ហុំ​២០​អ៊ី​ញ និង​មាន​ទ្វារ​ខាងក្រោយ​និង​កៅអី​ជួរ​ទី​បី​អាច​បិទ​បើក​ដោយ​ស្វ័យ​ប្រ​វ​តិ្ត​។

ចង់ដឹង​រថយន្ត Ford Everest ស៊េរី​ថ្មី​2016 មាន​រូបរាង​ដូចម្ដេច​អត់​?

​រូបរាង និង​បច្ចេកទេស​នៃ​ការ​រចនា​ម៉ូត បានរួម​ចំណែក​ផ្តល់នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ទាក់ទាញ​ចំនាប់អារម្មណ៍​របស់​អតិថិជន​ឲ្យ​មកប្រើប្រាស់​នូវ​រថយន្ត​ប្រភេទ​នេះ​ផងដែរ​។​

ចង់ដឹង​រថយន្ត Ford Everest ស៊េរី​ថ្មី​2016 មាន​រូបរាង​ដូចម្ដេច​អត់​?

ចង់ដឹង​រថយន្ត Ford Everest ស៊េរី​ថ្មី​2016 មាន​រូបរាង​ដូចម្ដេច​អត់​?

​ដោយឡែក នៅ​ផ្នែក​ខាងក្នុង​រថយន្ត​ក៏មាន​បំពាក់​តា​ប្លូ​ស្បែក​ដ៏​ស្រស់ស្អាត និង​កៅអី​ផ្នែក​ខាងមុខ​អូ​តូ​។ រថយន្ត​នេះ​ក៏​អាចធ្វើ​ការបើក​ដំបូល​ខាងលើ​បាន មាន​បូ​តុង​អូ​តូ​ម៉ា​ទិច​សម្រាប់​ការបើក​ដំបូល​ផ្នែក​ខាងក្រោយ​រថយន្ត មាន​ម៉ាស៊ីនត្រជាក់​គ្រប់​ជួរ​ទាំងបី ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​មាន​លក្ខណៈ​ទូលាយ កៅអី​បត់​បាន​ដោយ​ស្វ័យប្រវត្តិ​ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​មាន​ជម្រើស​ពីរ​ក្នុងការ​ប្រើប្រាស់​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត ជា​កន្លែង​សម្រាប់​អង្គុយ ឬ​កន្លែង​សម្រាប់​ផ្ទុក​ឥ​វ៉ាន់​ផងដែរ​។​រថយន្ត Ford Everest​ស៊េរី​ថ្មី​នេះ​សុទ្ធសឹងតែ​បាន​ផលិតឡើង​យ៉ាង​សម្រិតសម្រាំង​ទាំង​តួ​រថយន្ត​ផ្នែក​ខាងក្នុង​និង​ខាងក្រៅ ដោយ​ឆ្លងកាត់​ការជ្រើសរើស​នូវ​វត្ថ​ធាតុ​ដើម​ដែល​អាច​ធានា​ក្នុងការ​ផ្តល់នូវ​ផាសុកភាព ក៏ដូចជា​ផ្តល់នូវ​បរិយាកាស​ល្អ​សម្រាប់​ការធ្វើដំណើរ​ដោយ​ផ្ទុក​បាន​ចំនួន​អ្នកដំណើរ​រហូតដល់ ៧​នាក់​។​

ចង់ដឹង​រថយន្ត Ford Everest ស៊េរី​ថ្មី​2016 មាន​រូបរាង​ដូចម្ដេច​អត់​?

ចង់ដឹង​រថយន្ត Ford Everest ស៊េរី​ថ្មី​2016 មាន​រូបរាង​ដូចម្ដេច​អត់​?

ចង់ដឹង​រថយន្ត Ford Everest ស៊េរី​ថ្មី​2016 មាន​រូបរាង​ដូចម្ដេច​អត់​?

​ដើម្បី​ឲ្យ​កាន់តែ​យល់ច្បាស់​ប្រិយមិត្ត​អាច​ទស្សនា Video ដូចខាងក្រោម​:
https://www.facebook.com/RMAFordCambodia/videos/906881149410051/

​សម្រាប់​ព៌​ត​មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​ទូ​ស័ព្ទ​លេខ​:012 333 975 (​ភ្នំពេញ​) ឬ 063 766 661 (​សៀមរាប​)​ឬ ចូលទៅ​កាន់​បណ្ដាញ​ទំនាក់ទំនង​សង្គម​www.facebook.com/RMAFordCambodia/