កុមារា​អាយុ​២​ឆ្នាំ ត្រូវ​រឡូ​កិន​ដី កិន​ស្លាប់ នៅ​ស្រុក​វាលវែង​

ពោធិ៍សាត់:
កុមារា​អាយុ​ទើបតែ​២​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង គួរ​ឲ្យ​អាណិត ខ​ណះ​កំពុងអង្គុយលេង​សុខៗ ក៏ត្រូវ​រឡូ​មក​កិន​។ ហេតុការណ៍​ដ៍​សង្រែក​នេះ បានកើត​ឡើងនៅវេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦​នៅ ភូមិ​ដីក្រហម ឃុំអន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិសាត់​។​

កុមារា​អាយុ​២​ឆ្នាំ ត្រូវ​រឡូ​កិន​ដី កិន​ស្លាប់ នៅ​ស្រុក​វាលវែង​

​កុមារា​រងគ្រោះ​មានឈ្មោះ​លី សៀវ​ឡាយ ភេ​ប្រុស អាយុ ២ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ។ ចំណែក​អ្នកបើក​រឡូ​បង្ក​មានឈ្មោះ សៅ ឌី ភេទ​ប្រុស អាយុ ២១ ឆ្នាំទីកន្លែងកំណើត ភូមិ​ត្រពាំង​ត្រោក ឃុំ​ប្រាំបី​ម៉ុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ មុខរបរបើកឡាន​ដឹក​ទឹក​ស្រោច​ថ្នល់​ធ្វើ​ផ្លូវ​ជាតិ​លេខ​៥៥​។​

កុមារា​អាយុ​២​ឆ្នាំ ត្រូវ​រឡូ​កិន​ដី កិន​ស្លាប់ នៅ​ស្រុក​វាលវែង​

​មុនពេល​កើតហេតុ គេ​បានឃើញ​កុមារា​រងគ្រោះ បាន​អង្គុយលេង​នៅលើ​ជណ្តើរ​ផ្ទះក្រោយមក​ស្រាប់តែ​ឈ្មោះ សៅ ឌី បាន​ឡើងលើ​រឡូ​កិន​ដី​ដែល​ខូច​ទុកចោលបណ្តាល​ឲ្យ​រឡូ​កិន​ដី​រំកិល​ទៅ​កិន​ក្មេងរងគ្រោះ ដែល​អង្គុយលេង​នៅលើជណ្តើរ​ផ្ទះ ស្លាប់​នៅពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ ។​

កុមារា​អាយុ​២​ឆ្នាំ ត្រូវ​រឡូ​កិន​ដី កិន​ស្លាប់ នៅ​ស្រុក​វាលវែង​

​ក្រោយពី​កើតហេតុ ជនបង្ករ​ត្រូវបាន​ឃាត់ខ្លួន បញ្ជូន​ទៅកាន់​អធិការ ដ្ឋា​ន​នគរបាលស្រុក​វាល​ដើម្បី​ចាត់ការ​តាមច្បាប់​៕​